ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្នងការរាជធានីភ្នំពេញផ្តាំទៅអ្នកបុករត់ថា សមត្ថកិច្ចមិនដកដៃក្នុងការអនុវត្តន៍ច្បាប់ទេ

ភ្នំពេញ៖ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អំពាវនាវដល់ជនសង្ស័យ បើករថយន្ដ Jeep ដែលបុកបុរសម្នាក់ស្លាប់ នៅខណ្ឌទួលគោក ចូលខ្លួនសារភាព ខណៈសមត្ថកិច្ចមិនដកដៃក្នុងការអនុវត្តន៍ច្បាប់នោះទេ។

លោក ជួន ណារិន្ទ នាយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានអំពាវនាវដល់ជនសង្ស័យ បើករថយន្ដ Jeep ដែលបុកបុរសម្នាក់ស្លាប់ នៅខណ្ឌទួលគោក ឬ អាណាព្យាបាល ឱ្យនាំកូនប្រុស មកសារភាព និងបង្ហាញខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី។

លោកថា៖ «កុំរត់គេចខ្លួនបែបនេះវាមិនអាចគេចពីផ្លូវច្បាប់មួយជីវិតបានទេ! សមត្ថកិច្ចមិនដកដៃក្នុងការអនុវត្តន៍ច្បាប់ចំពោះករណីនេះបានទេ»។

លោកបានបញ្ជាក់ទៀតថា ដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកព្រះរាជអាជ្ញា បើនៅតែបន្តគេចខ្លួន សមត្ថកិច្ចនិងបន្តសុំដីកាតាមរកចាប់ខ្លួនបន្តទៀតហើយ។

គួរឱ្យដឹងដែរថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក Jeep Overland ពាក់ផ្លាកលេខ ២CB-៩៩៦៣ ប៉ះជាមួយម៉ូតូមួយគ្រឿង ក្នុងភូមិសាស្រ្ត សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បង្កឱ្យជនរងគ្រោះឈ្មោះ សៀង គីមហុង ភេទប្រុស ជាអ្នកបើកបរម៉ូតូបាត់បង់ជីវិតនៅកន្លែងកើតហេតុ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក