សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ពហុកីឡដ្ឋានខេត្តព្រះសីហនុ នឹងលេចចេញឆាប់ៗនេះ ដោយអាចផ្ទុកមនុស្សប្រមាណជាង ៣ម៉ឺននាក់

ព្រះសីហនុ៖ ពហុកីឡដ្ឋានខេត្តព្រះសីហនុអាចផ្ទុកមនុស្សប្រមាណជាង ៣ម៉ឺននាក់ នឹងលេចចេញជារូបរាងក្នុងពេលឆាប់នេះ ដើម្បីបម្រើប្រយោជន៍រួមក្នុងវិស័យកីឡា និងទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនាកម្សាន្តក្នុងខេត្តព្រះសីហនុ ក៏និងខេត្តជាប់ឆ្នេរសមុទ្រផ្សេងៗទៀត។

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សាយ សំអាល់ បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសាងសង់ពហុកីឡដ្ឋាន ខេត្តព្រះសីហនុ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។

លោក សាយ សំអាល់ ចាត់ទុកគម្រោងសាងសង់ពហុកីឡដ្ឋាន ជាសមិទ្ធផលដ៏ថ្មីស្រឡាងមួយទៀត ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដោយរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ក្នុងការបង្កើតគម្រោងសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុដែលនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗនេះ ដើម្បីបម្រើប្រយោជន៍រួមក្នុងវិស័យកីឡា និងទាក់ទាញភ្ញៀវទេសចរឱ្យចូលមកទស្សនាកម្សាន្តក្នុងខេត្តព្រះសីហនុ ដែលជាខេត្តមានឧត្តមភាពក្នុងការអភិវឌ្ឍ ក៏ដូចជាតាមបណ្ដាខេត្តជាប់ឆ្នេរសមុទ្រផ្សេងៗទៀត។

គម្រោងសាងសង់ពហុកីឡាដ្ឋានជាតិខ្នាតធំដំបូងបង្អស់នៅក្នុងក្រុងព្រះសីហនុនេះ ស្ថិតនៅតាមបណ្ដោយផ្លូវល្បឿនលឿនខេត្តព្រះសីហនុចូលតាមផ្លូវក្បាលឆាយចម្ងាយ ៥គីឡូម៉ែត្ររួចបត់ស្ដាំចម្ងាយ ១,៥គីឡូម៉ែត្រ។ ពហុកីឡដ្ឋាននេះអាចផ្ទុកមនុស្សបាន ៣១ ៤៥០នាក់ និងមានផ្ទៃដីសរុប ៣៣ហិកតា ដោយក្នុងនោះមានចំណតរថយន្តចំនួន ២៨២ ចំណត មានកន្លែងដើរហាត់ប្រាណ ហាងកាហ្វេ កន្លែងបោះតង់ សួនទេសចរណ៍អាំស្ទែដាម អគារសារមន្ទីរ សាលមហោស្រព និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗជាច្រើនទៀត។

ពហុកីឡាដ្ឋាននេះនឹងត្រូវបានសាងសង់ជាបែបសហសម័យ ដោយមានបញ្ចូលនូវអត្តសញ្ញាណជាតិ ហើយក៏សាងសង់ពីបេតុងភាគច្រើន ដើម្បីធានាបាននូវភាពគង់វង្សយូរអង្វែងដូចទៅនឹងអគារពីសម័យបុរាណដែលបានបន្សល់ទុកមកដល់សព្វថ្ងៃ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក