ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមហ៊ុនជប៉ុន NTT DOCOMO ចង់វិនិយោគលើវិស័យទូរគមនាគមន៍នៅកម្ពុជា

ជប៉ុន៖ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នាយកប្រតិបត្តិ ក្រុមហ៊ុន NTT DOCOMO, INC លោក លី ម៉ូតូយុគិ (LI Motoyuki) បានបញ្ជាក់ពី បំណងចង់ពង្រីកវិនិយោគរបស់ខ្លួនលើវិស័យទូរគមនាគមន៍មកកាន់ប្រទេសកម្ពុជា។

លោក លី ម៉ូតូយុគិ បានជម្រាបជូនសម្តេចធិបតី អំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនលើវិស័យទូរគមនាគមន៍ ដោយផ្គត់ផ្គង់សេវាកម្ម 4G និង 5G, ប្រព័ន្ធផ្កាយរណប និងទូរសព្ទចល័ត, និងបានសហការជាមួយ NTT Group អភិវឌ្ឍន៍បច្ចេកវិទ្យា 6G ហើយមានបំណងក្នុងការពង្រីកវិនិយោគលើវិស័យនេះមកកាន់ប្រទេសកម្ពុជា ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះជំនួបជាមួយលោក លី ម៉ូតូយុគិ និងសហការី ព្រមទាំងបានសម្តែងនូវការអរគុណចំពោះក្រុមហ៊ុន NTT DOCOMO, INC ដែលបានបង្ហាញ ចំណាប់អារម្មណ៍លើការវិនិយោគនៅកម្ពុជា ស្របពេលដែល រាជរដ្ឋាភិបាលកម្ពុជា អាណតិ្តទី ៧ នៃរដ្ឋសភា បានកំណត់យកឌីជីថល ជាបញ្ចកោណទី ៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដោយបន្តផ្ដោតលើកិច្ចការអាទិភាព ជាអាទិ៍ ការអភិវឌ្ឍសេដ្ឋកិច្ច, ធុរកិច្ច, ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធនវានុវត្តន៍ឌីជីថល, ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ។

 លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុន NTT DOCOMO, INC ធ្វើការជិតស្និទ្ធជាមួយក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីស្វែងយល់ និងពិភាក្សាអំពីលទ្ធភាពអាទិភាពនានាបន្ថែមទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក