លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ក្រុមម៉ូតូធំមកពី ៤ប្រទេស បរិច្ចាគថវិកា ១០លានរៀលដែលរៃអង្គាសបានជូនដល់មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប

សៀមរាប៖ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ក្រុមអ្នកស្រលាញ់ម៉ូតូធំមកពី ៤ប្រទេស គឺកម្ពុជា ម៉ាឡេស៊ី ថៃ និងប្រទេសឡាវ បានប្រមូលថវិកាសរុបជាង ១០លានរៀលដែលរៃអង្គាសបានមកពីការជិះផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាបដើម្បីសកម្មភាពមនុស្សធម៌ ប្រគល់ជូនមន្ទីរពេទ្យបុប្ផាសៀមរាប សម្រាប់បន្តបេសកកម្មជួយសង្គ្រោះជីវិតកុមារកម្ពុជា។

តំណាងក្រុមអ្នកជិះម៉ូតូធំកម្ពុជា លោក ជុំ រ៉ាវុទ្ធ បានបញ្ជាក់ឱ្យដឹងថា ការជួបជុំគ្នាក្រុមអ្នកជិះម៉ូតូធំ តែងតែធ្វើឡើងទៅកាន់បណ្តាខេត្តដើម្បីចូលរួមផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅកម្ពុជា។

លោក ជុំ រ៉ាវុទ្ធ បានគូសបញ្ជាក់ថា នៅឆ្នាំនេះជាលើកទី១១ ហើយដែលក្រុមម៉ូតូដែលមកពី៣ប្រទេស បានមកជួបជុំគ្នាដោយមានប្រមាណជាង ៥០០ម៉ូតូ ដោយជ្រើសរើសខេត្តសៀមរាបសម្រាប់ជាកន្លែងជួបជុំគ្នាដើម្បីផ្សព្វផ្សាយតំបន់រមណីយដ្ឋានអង្គរ និងវប្បធម៌ខ្មែរឱ្យពិភពលោកបានស្គាល់បន្ថែមទៀត។

នៅក្នុងពិធីជប់លៀងសាមគ្គី និងរៃអង្គាសថវិកាជូនមន្ទីពេទ្យកុមារគន្ធបុប្ផា លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគាំទ្រចំពោះក្រុមអ្នកជិះម៉ូតូធំដែលបានជ្រើសរើសយក ខេត្តសៀមរាបជាគោលដៅសម្រាប់ការជួបជុំគ្នានេះ។

លោក អ៊ុក គឹមសេង បានលើកឡើងថា ការជួបជុំគ្នារបស់ក្រុមម៉ូតូធំនេះ ក៏ជាការជំរុញឱ្យមានការចូលរួមពីផ្នែកឯកជន សាធារណៈ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងបណ្តាញផ្សព្វផ្សាយនានា ក្នុងការផ្សព្វផ្សាយតំបន់ទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោកផងដែរ។ លោកសង្ឃឹមថា ក្រុមម៉ូតូធំទាំងនេះនឹងបន្តសកម្មភាពនេះនៅឆ្នាំបន្ទាប់ទៀត។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក គុជ បញ្ញាសា បានលើកឡើងដែរថា សកម្មភាពនេះបានរួមចំណែកក្នុងការជំរុញ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាឱ្យកាន់តែមានសន្ទុះឡើងវិញបន្ទាប់ពីរងផងប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ អស់រយៈពេលជាង ៣ឆ្នាំកន្លងទៅនេះ។

លោករដ្ឋលេខាធិការក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ក្នុងរយៈពេល ១០ខែឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤លាន ៤សែននាក់ ហើយរំពឹងថា នៅឆ្នាំ២០២៣ នេះកម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥លាននាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក