នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសជួយប្រជាកសិករនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងជួបបញ្ហាប្រឈមក្នុងការនាំផ្លែមានចេញទៅលក់នៅក្រៅប្រទេស
ភ្នំពេញ៖ ប្រជាកសិករដែរមានផល្លានុផល ផ្លែមាន នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលកំពុងជួបបញ្ហាប្រឈមក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដែលបណ្តាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមព្រំដែនប្រទេសជិតខាង នឹងត្រូវទទួលបានការប្រមូលទិញពីនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន។ ការប្រកាសប្រមូលទិញផល្លានុវផលផ្លែមាននេះធ្វើឡើងតាមអនុសាសន៍របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
សាលាខេត្តបាត់ដំបងនឹងប្រើប្រាស់ជាកន្លែងទិញផល្លានុផល ផ្លែមាន ពីប្រជាកសិករ។ ក្រុមការងាររបស់លោកនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលនឹងត្រូវចាប់ផ្តើមទទួលទិញពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះតទៅ។ ប្រជាកសិករអាចទំនាក់ទំនងទៅលោក សេង ឌីលីន តាមរយៈទូរសព្ទលេខ ០៩៧ ៧៧៧ ៣៧៣៧ និងលោក ស៊ុន ម៉េងហៃ ០៨៨ ៩០៣ ៧៧៧៧៕