សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

រដ្ឋមន្រ្តីព័ត៌មានចូលដាក់កម្រងផ្កាគោរពវិញ្ញាក្ខន្ធព្រះចៅនៃរដ្ឋគុយវ៉ែត

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានដឹកនាំប្រតិភូក្រសួងអញ្ជើញដាក់កម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះចៅនៃរដ្ឋគុយវ៉ែត His Highness Sheikh Nawaf ដែលបានយាងចូលទិវង្គត នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅស្ថានទូតគុយវ៉ែតប្រចាំកម្ពុជា។

ព្រះចៅ Nawaf Al-Ahmad Al-Jaber Al-Sabah ប្រសូតនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៣៧ និងបានសោយទិវង្គតនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ គឺជាព្រះអង្គម្ចាស់ដែលត្រូវបានត្រៀមស្នងតំណែងជាស្ដេចបន្ទាប់នៃប្រទេសគុយវ៉ែត។ ព្រះអង្គធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាឧបនាយករដ្ឋមន្ត្រីផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក