ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Arsenal សម្លឹងរកបេក្ខភាពមកជំនួសលោក Mikel Arteta

អង់គ្លេស៖ លោក Antonio Conte ទំនងជាបេក្ខភាពដែលមានភាគរយខ្ពស់ជាងគេ ក្នុងការមកដឹកនាំក្រុមកាំភ្លើងធំ Arsenal បន្តទៀត ប្រសិនបើលោក Mikel Arteta អាចនឹងត្រូវបានបណ្តេញចេញនាពេលខាងមុខនេះ។

មែនទែនទៅ! អនាគតរបស់លោក Arteta ជាមួយ Arsenal ស្ថិតក្នុងភាពស្រពិចស្រពិលស្រាប់ទៅហើយ ក្រោយពីដឹកនាំក្រុមនៅទីក្រុងឡុងដ៍មួយនេះដុនដាបខ្លាំងនារដូវកាលមុន ដោយបញ្ចប់នៅចំណាត់ថ្នាក់លេខ ៨ និងគ្មានកៅអីលេងពានអឺរ៉ុបក្នុងរដូវកាលនេះ។ ប៉ុន្តែយ៉ាងណាក្តី កៅអីរបស់លោកកាន់តែឡើងកំដៅបន្ថែមទៀត ក្រោយពីការប្រកួតបើកឆាករដូវកាលថ្មី ចាញ់ក្រុម Brentford ដែលទើបឡើងមកពីក្របខណ្ឌ Championship។

យ៉ាងណាក្តី អតីតគ្រូបង្វឹកតោខៀវ Chelsea លោក Antonio Conte ពុំមែនជាបេក្ខភាពតែមួយគត់នោះទេ ពោលគឺអ្នកចាត់ការ Leicester City បច្ចុប្បន្ន លោក Brendan Rodger ក៏ជាបេក្ខភាពដែល Arsenal អាចនឹងចរចាមកដឹកនាំផងដែរ។ 

គួរឱ្យដឹងថា លោក Conte ទើបតែដឹកនាំ Inter Milan ឈ្នះពាន Serie A ជាលើកដំបូងក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ ហើយបានប្រកាសចាកចេញពីក្លិបតែម្តង ក្រោយពេលក្លិបមិនមានទស្សនវិស័យច្បាស់លាស់ ជាពិសេសគឺការជួបប្រទះវិបត្តិហិរញ្ញវត្ថុ ដោយបានលក់ចេញកីឡាករសំខាន់ៗជាបន្តបន្ទាប់។

កន្លងមក លោក Conte ធ្លាប់បានចរចាជាមួយ Spurs ផងដែរ តែកិច្ចព្រមព្រៀងពុំអាចធ្វើទៅបាន ផ្អែកតាមសំណើរលុយទិញកីឡាករចូលក្លិបពីលោក Conte ដែលក្រោយមក Spurs បានប្រកាសនាំយកលោក Nuno Espirito Santo មកដឹកនាំជំនួសវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក