ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្ថាប័នអយ្យការបញ្ជាឱ្យជនសង្ស័យចូលខ្លួន ករណីគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌទួលគោក

ភ្នំពេញ៖ នៅថ្ងៃអង្គារ ទី១៩ ខែធ្នូនេះ បើតាមគណនីហ្វេសប៊ុករបស់ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌៌ បានឱ្យដឹងថា ពាក់ព័ន្ធនឹងករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខណ្ឌទួលគោក ដែលបង្កឡើងដោយរថយន្ត Jeep ពាក់ស្លាកលេខ ភ្នំពេញ ២CB-៩៩៦៣ បណ្ដាលឱ្យមានមនុស្សស្លាប់បាត់បង់ជីវិតនោះ កំពុងទទួលបានការយកចិត្តទុកដាក់ និងមានការណែនាំឱ្យពិនិត្យ ស្រាវជ្រាវ និងធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់បំផុត ពីសំណាក់ឯកឧត្តម កើត​ រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌៌។ 

មកដល់រសៀលថ្ងៃទី១៩ ខែធ្នូនេះ បើតាមប្រភពដដែលបានបញ្ជាក់ថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឱ្យចូលខ្លួន បង្គាប់ឱ្យជនសង្ស័យបង្ហាញខ្លូននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ ឯកឧត្តម ជិន ម៉ាលីន ក៏បានបញ្ជាក់ថា ដីកាបញ្ជាឱ្យចូលខ្លួននេះ ក៏មានអនុភាពបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ស្វែងរក និងនាំខ្លួនជនសង្ស័យមកកាន់អយ្យការផងដែរ ក្នុងករណីមិនព្រមចូលមកបង្ហាញខ្លួន។ ដោយឡែក ចំពោះលទ្ធផលនៃការអនុវត្តដីកាបញ្ជាឱ្យចូលខ្លួននេះ នឹងជូនព័ត៌មានបន្ថែមតាមក្រោយទៀត។

គួររំឮកថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តម៉ាក Jeep Overland ពាក់ផ្លាកលេខ ២CB-៩៩៦៣ ប៉ះជាមួយម៉ូតូមួយគ្រឿង ក្នុងភូមិសាស្រ្ត សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បង្កឱ្យជនរងគ្រោះឈ្មោះ សៀង គីមហុង ភេទប្រុស ជាអ្នកបើកបរម៉ូតូបាត់បង់ជីវិតនៅកន្លែងកើតហេតុ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក