ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កូនខ្មែរដំបូងគេ បានបញ្ចប់ការសិក្សាពីរាជបណ្ឌិត្យសភាយោធាអង់គ្លេស ពីសាលាដ៏ល្បីបំផុតនៅលើពិភពលោក

អង្គគ្លេស៖ លោក Nall Dariddh ខ្មែរដំបូងគេដែលបានបញ្ចប់ការសិក្សាពីរាជបណ្ឌិត្យសភាយោធាអង់គ្លេស Sandhurst ដែលជាសាលាដ៏ល្បីល្បាញបំផុតនៅលើពិភពលោក។

ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានអបអរសាទរដល់នាយទាហាន Nall ដែលបានក្លាយជាជនជាតិខ្មែរដំបូងគេដែលបានបញ្ចប់ការសិក្សាពីរាជបណ្ឌិត្យសភាយោធា Sandhurst ដែលជាសាលាយោធាមួយក្នុងចំណោមសាលាយោធាដ៏ល្បីល្បាញបំផុតនៅលើពិភពលោក។

ទន្ទឹមនឹងការបញ្ចប់ការសិក្សា លោក Nall Dariddh បានឈ្នះរង្វាន់ Bertrand Stuart War Studies ដ៏ល្បីល្បាញ និងបានទទួលមេដាយ Sandhurst ពីឧត្តមសេនីយ៍ទោ Zac Stenning ផងដែរ។

នៅឆ្នាំ២០២១ លោក Nall Dariddh បានដាក់ពាក្យសុំអាហារូបករណ៍ពីគម្រោងអាហារូបករណ៍ Queen Elizabeth II ដែលបានធ្វើឱ្យគាត់ក្លាយជាជនជាតិខ្មែរដំបូងគេដែលបានទៅសិក្សានៅរាជបណ្ឌិត្យសភាយោធា Sandhurst។

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានទៅដល់ចក្រភពអង់គ្លេស ដើម្បីចូលរួមនៅក្នុងពិធីបញ្ចប់ការសិក្សារបស់ជនជាតិខ្មែរដំបូងនៅរាជបណ្ឌិត្យសភាយោធា Sandhurst រួមជាមួយឯកអគ្គរាជទូតកម្ពុជា លោក ឡាយ សំកុល ផងដែរ។

គួរឱ្យដឹងដែរថា Royal Military Academy Sandhurst (RMAS ឬ RMA Sandhurst) ដែលត្រូវបានគេស្គាល់ជាទូទៅថា Sandhurst គឺជាសាលាយោធាមួយក្នុងចំណោមសាលាយោធាជាច្រើនរបស់ចក្រភពអង់គ្លេស និងជាមជ្ឈមណ្ឌលហ្វឹកហ្វឺនមន្ត្រីដំបូងរបស់កងទ័ពអង់គ្លេស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក