វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

អ៉ីស្រាអែលរកឃើញរូងផ្លូវក្រោមដីធំមួយនៅក្បែរព្រំដែនហ្កាហ្សា ដែលជាកង្វល់ថ្មីសម្រាប់ក្រុមភ្នាក់ងារចារកិច្ច

អ៉ីស្រាអែល៖ កងកម្លាំងយោធាអ៉ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅថា ខ្លួនបានរកឃើញកំណាត់ផ្លូវរូងក្រោមដីដ៏ធំមួយនៅតំបន់ហ្គាហ្សា នៅជិតកន្លែងដែលធ្លាប់ជាទីឆ្លងកាត់ដ៏មមាញឹកចូលទៅក្នុងប្រទេសអ៉ីស្រាអែល ដោយការរកឃើញរូងក្រោមដីថ្មីនេះបានបង្កើតជាចម្ងល់ថ្មីមួយ តើហេតុអ្វីបានជាសមត្ថកិច្ចរបស់អ៉ីស្រាអែល មើលរំលងនូវចំណុចសំខាន់មួយនេះ ជាពិសេសគឺជាចំណុចដែលអាចជាប់ពាក់ព័ន្ធទៅនឹងការវាយប្រហារដ៏ធំរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas) កាលពីថ្ងៃទី០៧ ខែតុលាកន្លងទៅ។ កំណាត់រូងផ្លូវក្រោមដីដែលបានរកឃើញនេះ មានចម្ងាយប៉ុន្មានរយម៉ែត្រប៉ុណ្ណោះពីច្រក Erez ដែលមានកំពែងដ៏រឹងមាំ និងមានមូលដ្ឋានយោធាអ៉ីស្រាអែលនៅក្បែរនោះ។

យោធាអ៉ីស្រាអែលនិយាយថា រូងក្រោមដីនេះលាតសន្ធឹងលើចម្ងាយប្រមាណ ៤គីឡូម៉ែត្រដោយភ្ជាប់ជាមួយបណ្តាញផ្លូវរូងក្រោមដីដ៏ធំទូលាយមួយនៅទូទាំងតំបន់ហ្គាហ្សា ហើយធំទូលាយគ្រប់គ្រាន់សម្រាប់រថយន្តឆ្លងកាត់។ កងទ័ពបាននិយាយកាលពីថ្ងៃអាទិត្យថា ផ្លូវរូងក្រោមដីនេះជួយសម្រួលដល់ការដឹកជញ្ជូនយានយន្ត ក្រុមសកម្មប្រយុទ្ធ និងការផ្គត់ផ្គង់ក្នុងការរៀបចំសម្រាប់ការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា។ បន្ថែមពីលើនោះ ក្រុមកម្លាំងយោធាបាននិយាយថា នៅថ្ងៃកើតហេតុពួកសកម្មប្រយុទ្ធបានប្រើគ្រាប់បែកដៃបាញ់គ្រាប់រ៉ុក្កែត ដើម្បីទម្លុះជញ្ជាំងជិតច្រក Erez ហើយបានវាយលុកមូលដ្ឋានយោធា ដោយបានសម្លាប់ទាហានយ៉ាងហោចណាស់បីនាក់ និងចាប់ខ្លួនចំណាប់ខ្មាំងមួយចំនួនត្រឡប់ទៅតំបន់ Gaza វិញ។ ចំណុចនេះជាកន្លែងដ៏សំខាន់មួយក្នុងចំណោមកន្លែងសំខាន់ៗជាច្រើននៅតាមជញ្ជាំងព្រំដែន ដែលពួកសកម្មប្រយុទ្ធបានឆ្លងកាត់ការការពារសន្តិសុខរបស់អ៉ីស្រាអែល ចូលទៅក្នុងទឹកដីអ៉ីស្រាអែល និងបានសម្លាប់មនុស្សប្រហែល ១,២០០នាក់ និងបានចាប់ចំណាប់ខ្មាំងប្រហែល ២៤០នាក់ផ្សេងទៀត។

បើតាមទិន្នន័យពីមន្រ្តីសុខាភិបាលប៉ាឡេស្ទីន ការវាយប្រហារដែលមិនធ្លាប់មានពីមុនមកនេះ បានបង្កឱ្យមានសង្គ្រាមបំផ្លិចបំផ្លាញដែលបានអូសបន្លាយរយៈពេលជាង ១០សប្តាហ៍ និងបានឆក់យកជីវិតមនុស្សជាង ១៨,០០០នាក់នៅក្នុងតំបន់ Gaza ដែលគ្រប់គ្រងដោយក្រុមហាម៉ាស។ ដោយឡែកភាគីអ៉ីស្រាអែលបាននិយាយថា ការបំផ្លិចបំផ្លាញបណ្តាញផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាសគឺជាគោលបំណងសំខាន់ ហើយបណ្តាញក្រោមដីភាគច្រើនដំណើរការនៅក្រោមសាលារៀន មន្ទីរពេទ្យ និងតំបន់លំនៅដ្ឋានរបស់ពលរដ្ឋស៊ីវិល។ ដោយឡែក កម្លាំងយោធា ភ្នាក់ងារចារកម្ម និងមន្ត្រីនយោបាយរបស់អ៉ីស្រាអែល ត្រូវបានរងការរិះគន់យ៉ាងខ្លាំងចំពោះការខកខានក្នុងការរកឃើញរូងក្រោមដីនេះបានមុនការវាយប្រហារមកដល់។

ឧត្តមសេនីយ Nir Dinar អ្នកនាំពាក្យយោធាអ៉ីស្រាអែលបាននិយាយថា សេវាសន្តិសុខអ៉ីស្រាអែលមិនបានដឹងព័ត៌មានអំពីផ្លូវរូងក្រោមដីនេះឡើយនៅមុនថ្ងៃទី០៧ ខែតុលា ដោយសារតែកម្លាំងការពារព្រំដែនរបស់អ៉ីស្រាអែលបានរកឃើញតែផ្លូវរូងក្រោមដីដែលផ្តោតលើការចូលទៅអ៉ីស្រាអែលប៉ុណ្ណោះ។ ខណៈពេលដែលយោធាបានទទួលដំណឺងថា ក្រុមហាម៉ាស់មានបណ្តាញផ្លូវរូងក្រោមដីដ៏ធំទូលាយមួយ លោក Dinar បាននិយាយថា ពួកគេមិនគិតថាពួកសកម្មប្រយុទ្ធហាម៉ាស់នឹងអាចអនុវត្តផែនការរបស់ពួកគេសម្រាប់ការវាយប្រហារទ្រង់ទ្រាយធំដែលបានកើតឡើងកន្លងមកនោះទេ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក