ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ្រោះរញ្ជួយដីនៅចិនកម្រិត ៦.២រ៉ិចទ័រ បានសម្លាប់មនុស្សចំនួន ១១១នាក់

ចិន៖ គ្រោះរញ្ជូយដីកម្រិត ៦.២រ៉ិចទ័រ បានវាយប្រហារខេត្ត Gansu និងខេត្ត Qinghai នៃប្រទេសចិនកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដោយសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន ១១១នាក់ និងរបួស ២៣០នាក់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន។

សារព័ត៌មាន Xinhua បានបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជំរុញឱ្យអាជ្ញាធរចិនប្រឹងប្រែងជួយសង្គ្រោះ និងស្វែងរកអ្នកដែលបានបាត់ខ្លួន។ គ្រោះរញ្ជួយដីបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ កាត់ផ្តាច់ទឹក អគ្គិសនី ការដឹកជញ្ជូន និងទំនាក់ទំនង។

កាលពីឆ្នាំ២០២២ ក្នុងខែកញ្ញា មនុស្សយ៉ាងហោចណាស់ ៧៤នាក់ត្រូវបានរាយការណ៍ថាបានស្លាប់នៅក្នុងហេតុការណ៍រញ្ជួយដីកម្រិត ៦,៨រ៉ិចទ័រ ដែលបានអង្រួនខេត្តស៊ីឈួន ភាគនិរតីរបស់ប្រទេសចិន ដោយបង្កឱ្យមានការរអិលបាក់ដី និងរញ្ជួយអគារនៅក្នុងរដ្ឋធានីនៃខេត្ត Chengdu ដែលជាកន្លែងដែលអ្នកស្រុកចំនួន២១លាននាក់ស្ថិតក្រោមការបិទខ្ទប់ដោយសារផ្ទុះជំងឺកូវីដ-១៩។

គូររំលឹកថា ការរញ្ជួយដីដ៏សាហាវបំផុតរបស់ប្រទេសចិនក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះគឺនៅក្នុងឆ្នាំ២០០៨ ក្នុងកម្រិត ៧,៩រ៉ិចទ័រ ដែលសម្លាប់មនុស្សយ៉ាងហោចណាស់ជិត ៩ម៉ឺននាក់ នៅក្នុងខេត្តស៊ីឈួន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក