ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្មវិធី «បរិច្ចាគឈាមជួយសង្គ្រោះជីវិត ផ្តល់ក្តីសង្ឃឹម និងលើកស្ទួយសុខុមាលភាពមនុស្សជាតិ»

ភ្នំពេញ៖ ក្រុមហ៊ុន ជីហ្គៀ គ្រុបបានសហការជាមួយដៃគូអាជីវកម្មរៀបចំកម្មវិធីបរិច្ចាគឈាមប្រធានបទ «បរិច្ចាគឈាមជួយសង្គ្រោះជីវិត ផ្តល់ក្តីសង្ឃឹម និងលើកស្ទួយសុខុមាលភាពមនុស្សជាតិ» ចំនួន ១០០ប្លោកទៅកាន់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជំរុញដល់ការផ្គត់ផ្គង់ឈាមសំរាប់អ្នកជំងឺឱ្យបានគ្រប់គ្រាន់។

លោក ហ៊ ហាប់ នាយកប្រតិបត្តិផ្នែកអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថា បើទោះបីជាក្រុមហ៊ុនជីហ្គៀ គ្រុប ជាក្រុមហ៊ុនឯកជនក៏ពិតមែន ប៉ុន្តែក្រុមហ៊ុនតែងតែជំរុញលើកទឹកចិត្តបុគ្កលិកឱ្យចូលរួមផ្តល់ឈាមដោយស្ម័គ្រចិត្តព្រោះវាល្អទាំងសុខភាពរបស់ពួកគាត់ និងមានអត្ថប្រយោជន៍ចំពោះបងប្អូន មិត្តភិក្ត ក្រុមគ្រួសារ និងសហន៍របស់ពួកគាត់។ ម្យ៉ាងវិញទៀតសកម្មភាពនេះជាគំរូភាពមួយដែលបង្ហាញថាពួកគេអាចធ្វើធ្វើការសំរាប់សហគមន៍របស់ពួកគេ និងប្រជាជនរបស់ពួកគេផងដែរ។

លោកបន្តថា «ការសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមនេះគឺយើងមានបំណងចង់ធ្វើជាគំរូក៏ដូចជាការណែនាំឱ្យបុគ្គលិករបស់យើងគ្រប់ជាន់ថ្នាក់យល់ដឹងអំពីការបរិច្ចាគឈាម និងមានទឹកចិត្តចែករំលែកក្តីស្រលាញ់ទៅកាន់អ្នកដ៏ទៃ ឬសហគមន៍របស់ខ្លួនតាមរយៈកម្មវិធីនេះ ខណៈដែលតម្រូវការឈាមនៅតែមាន ហើយវាចាំបាច់បំផុតសំរាប់អ្នកជំងឺ»។

លោកស្រី មុត រតនាមន្ត្រីផ្នែកផ្សព្វផ្សាយនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាមមានប្រសាសន៍ថា «នេះជាសកម្មភាពមួយដែលល្អបំផុត ព្រោះបច្ចុប្បន្នមានអ្នកដែលមានតម្រូវការឈាមកាន់តែច្រើនដូចជាអ្នកដែលមានគ្រោះថ្នាក់ចរាចរណ៍ហើយត្រូវការឈាមបន្ទាន់ៗ ដូច្នេះយើងត្រូវបម្រុងឈាមសំរាប់ពួកគាត់»។

លោកស្រីបន្តថា ការបរិច្ចាគឈាមនៅមានកម្រិតនៅឡើយដូច្នេះលោកស្រីបានអំពាវនាវដល់ស្ថាប័នរដ្ឋ ឯកជន និងអង្គការសង្គមស៊ីវិលនានាបង្កើតកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះឡើងឱ្យបានច្រើនដើម្បីជួយសង្គ្រោះអ្នកដែលមានតម្រូវការឈាមចាំបាច់។

ទន្ទឹមនឹងគ្នានេះលោក ហ៊ ហាប់ បានលើកទឹកចិត្តឱ្យស្ថាប័ន ឬបុគ្គលនានាចូលរួមឱ្យបានច្រើនព្រោះថាការចូលរួមជាប្រចាំក្នុងការបរិច្ចាគឈាមមានន័យថាពួកគេកំពុងតែចូលរួមចំណែកជួយព្យាបាលប្រជាជនយើង ឬសំរាប់បំពេញតម្រូវការឈាមនៅតាមមន្ទីរពេទ្យនានា ដូច្នេះលោកគិតថាវាជាការចូលរួមនៅក្នុងសង្គមដ៏មានប្រសិទ្ធភាពបំផុត។

កម្មវិធីនេះបានសហការរៀបចំដោយក្រុមហ៊ុន ជីហ្គៀ គ្រុប សាលាអន្តរជាតិហ៊្វូតព្រីន ក្រុមហ៊ុនចែកចាយសម្ភារៈកុមារ Toys&Me និងក្រុមហ៊ុន Biz Solution ដែលប្រព្រឹត្តនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាអន្តរជាតិហ៊្វូតព្រីនសាខាទួលគោគ។

ដៃគូសហការទាំង៤ នេះតែងតែរៀបចំកម្មវិធីបរិច្ចាគនេះយ៉ាងហោចណាស់ពីរដងក្នុងមួយឆ្នាំ និងបានបើកឱកាសដល់បុគ្គលិករបស់ខ្លួន ដៃគូអាជីវកម្ម និងសាធារណៈឱ្យចូលរួមសកម្មភាពនេះជាមួយផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក