លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

នារីធ្លាប់ទទួលរងការបាញ់ប្រហារដោយក្រុមតាលីបង់ ស្នើមេដឹកនាំពិភពលោកមានវិធានការទៅអាហ្វហ្គានីស្ថាន

អង់គ្លេស៖ ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព Malala Yousafzai បានលើកឡើងថា នាងមានការយកចិត្តទុកដាក់ និងព្រួយបារម្ភជាខ្លាំងចំពោះស្ថានភាពនៃប្រទេសអាហ្វហ្គានីស្ថាននៅពេលបច្ចុប្បន្ន ជាពិសេសទៅលើសុវត្ថិភាពរបស់ស្រ្តី និងកុមារនៅក្នុងប្រទេសនេះ ហើយនាងក៏បានអំពាវនាវឱ្យបណ្តាសហគមន៍អន្តរជាតិ និងមេដឹកនាំំធំៗមានវិធានការបន្ទាន់ចំពោះបញ្ហានេះ។

នាង Yousafzai បានលើកឡើងថា លោក Joe Biden មានតួនាទីជាច្រើនដែលត្រូវទទួលខុសត្រូវក្នងស្ថានការណ៍នេះ និងដើម្បីការពារប្រជាជនអាហ្វហ្គានីស្ថាន។ នាងក៏បានផ្តល់បទសម្ភាសន៍ជាមួយស្ថាប័នព័ត៌មានធំៗជាច្រើន ដោយបានលើកឡើងថានេះគឺជាវិបត្តិមនុស្សធម៌ដ៏ធំមួយរបស់ពិភពលោក ដែលទាមទារឱ្យមានការផ្តល់ជំនួយ និងការគាំទ្រ។

គួររំឮកថា នាង Malala Yousafzai គឺជានារីម្នាក់ដែលទទួលបានពានរង្វាន់ណូបែលសន្តិភាព ដោយនាងបានតស៊ូមតិជាច្រើនលើកច្រើនសារ ដែលទាមទារឱ្យពិភពលោកមានការយកចិត្តទុកដាក់ទៅលើការអប់រំសម្រាប់ស្រ្តីក្នុងបណ្តាប្រទេសអារ៉ាប់ដែលកំពុងមានសង្គ្រាម។ នាងត្រូវបានខ្មាន់កាំភ្លើងតាលីបង់ក្នុងប្រទេសប៉ាគីស្ថានបាញ់ប្រហារកាលពីឆ្នាំ ២០១២​ ដែលកាលណោះនាងទើបមានវ័យ ១៤ឆ្នាំប៉ុណ្ណោះ។ នារីវ័យ ២៣ឆ្នាំរូបនេះបានបន្ថែមថា នាងបានផ្ញើលិខិតមួយជូនទៅកាន់នាយករដ្ឋមន្រ្តីប៉ាគីស្ថាន លោក Imran Khan ដោយបានស្នើឱ្យលោកយល់ព្រមទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថាន ហើយស្នើឱ្យលោកគាំពារជនភៀសខ្លួនជាកុមារឱ្យទទួលបានសិទ្ធិពេញលេញក្នុងការអប់រំ និងធានាថាអនាគតរបស់ពួកគេនឹងមិនត្រូវបាត់បង់ខូចខាតដោយសារបញ្ហានេះឡើយ។

នាង Malala Yousafzai បានចាកចេញពីប្រទេសប៉ាគីស្ថាន ទៅកាន់ប្រទេសអង់គ្លេសដើម្បីទទួលការព្យាបាលក្រោយការបាញ់ប្រហារ ព្រមទាំងទទួលបានឱកាសសិក្សាពេញលេញនៅទីនោះផងដែរ។ ក្រោយជាសះស្បើយ នាងបានបន្តការសិក្សាក្នុងប្រទេសអង់គ្លេស និងទើបតែបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Oxford នូវមុខជំនាញទស្សនវិជ្ជានយោបាយនិងសេដ្ឋកិច្ច៕







ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក