ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វត្ថុបុរាណខ្មែរ១៤រូបដែលរក្សាទុកនៅសារមន្ទីរនៅទីក្រុងញូវយ៉ក នឹងបញ្ជូនមកកម្ពុជាវិញ

ទីក្រុងញូយ៉ក៖ វត្ថុបុរាណខ្មែរចំនួន១៤រូប ដែលរក្សាទុកនៅក្នុងសារមន្ទីរ Metropolitan Museum (MET) នៅទីក្រុងញូវយ៉ក ដែលសារមន្ទីរទិញពីលោក ក្លាស ឡាដហ្វដ (Douglas Latchford) នៅឆ្នាំ១៩៩២ នឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ នេះបើតាមការឱ្យដឹងពីសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។

វត្ថុបុរាណខ្មែរទាំង១៤រូបនោះ រួមមាន រូបចម្លាក់ទេពស្រី (ព្រះនាងឧមា) ធ្វើពីថ្មភក់ សតវត្សរ៍ទី១០ ដែលតាមភស្តុតាងពីសាក្សី ត្រូវបានលួចយក នៅឆ្នាំ១៩៩៧ ដោយប្រអប់ជើងជាប់ជាមួយជើងទម្របដិមានេះ បានរកឃើញតាមរយៈការធ្វើកំណាយ នៅឆ្នាំ២០២១ នៅក្នុងរមណីយដ្ឋានអតីតរាជធានីកោះកេរ, ព្រះកេសព្រះលោកេសួរ ធ្វើពីសំរឹទ្ធ សតវត្សរ៍ទី ១០ ដែលដងខ្លួនបដិមាស្ថិតនៅសារមន្ទីរជាតិភ្នំពេញ និងបដិមាព្រះលោកេសួរ ធ្វើពីសំលោហៈ ដែលសារមន្ទីរ MET បានទិញពីលោក ទូក្លាស ឡាដហ្វដ (Douglas Latchford) នៅឆ្នាំ១៩៩២។

វត្ថុបុរាណទាំងនេះអាចវិលត្រឡប់មកកម្ពុជាវិញ ក្រោយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រឹងប្រែងចរចាអស់រយៈពេលជាច្រើនឆ្នាំជាមួយការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក (SDNY), ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ (HSI) និងសារមន្ទីរ MET។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានលើកឡើងថា ការបញ្ជូនត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ជាតិរបស់យើងពីសារមន្ទីរ MET គឺមានសារៈ សំខាន់បំផុត មិនត្រឹមតែសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូល។ ការវិលត្រឡប់នូវវត្ថុបុរាណ ដូចជាការព្យាបាលរបួសផ្លូវចិត្តសម្រាប់ប្រជាជាតិកម្ពុជា។

លោកស្រីថ្លែងថា៖«ការបញ្ជូនត្រឡប់មកវិញនូវសម្បត្តិ វប្បធម៌ជាតិនេះ បង្ហាញជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តស្វែងរក និងនាំយកមកវិញ នូវដួងព្រលឹងដូនតារបស់យើង ដែលបានឃ្លាតចាកឆ្ងាញពីដែនដីកំណើតរបស់ខ្លួន»។

លោកស្រីរដ្ឋមន្ត្រី បានអំពាវនាវសារមន្ទីរ និងអ្នកកាន់កាប់សមុច្ច័យឯកជនដទៃទៀត ទាក់ទងមកក្រសួងវប្បធម៌កម្ពុជា ដើម្បីពិភាក្សាពីសម្បត្តិវប្បធម៌ខ្មែរដែលពួកគេមាន។

លោកស្រី ភឿង សកុណា បានអរគុណចំពោះកិច្ចសហប្រតិបត្តិការវាងអាជ្ញាធរពាក់ព័ន្ធទាំងនៅក្រៅប្រទេស និងក្នុងប្រទេសកម្ពុជា ដែលបានស្វែងរក និងចរចាធ្វើយ៉ាងណាឱ្យវត្ថុបុរាណខ្មែរដែលបាននាំចេញខុសច្បាប់ បានវិលត្រឡប់មកកម្ពុជាវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក