ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Real Madrid , Barcelona និង Juventus នៅតែមិនទាន់យល់ព្រមចូលរួមជាមួយសមាគមក្លិបអឺរ៉ុបឡើងវិញ

អឺរ៉ុប៖ សមាគមក្លិបបាល់ទាត់អឺរ៉ុប ឬ European Club Association (ECA) កាលពីថ្ងៃចន្ទម្សិលមិញនេះ បានបញ្ជាក់ថាក្លិបបាល់ទាត់ចំនួន ៩ ក្នុងចំណោម ១២ក្លិបដែលបានព្រមព្រៀងគ្នាក្នុងការបង្កើតពាន European Super League កាលពីពេលកន្លងទៅ បានស្នើបន្តសមាជិកភាពរបស់ខ្លួនបន្តជាមួយ ECA ឡើងវិញ ក្រោយពីគម្រោងនៃការបង្កើតពានសម្រាប់ការប្រកួតប្រជែងថ្មី European Super League ទទួលបរាជ័យ។ យ៉ាងណាក្តី នៅមានក្លិបចំនួន ៣ ដែលជាស្ថាបនិកនៃពាននេះនៅតែមិនទាន់បានបញ្ចូលខ្លួនមកក្នុងការប្រកួត​ប្រជែងពានអឺរ៉ុបវិញនៅឡើយទេ។

ក្លិបទាំង ៣ ដែលនៅមិនទាន់ត្រឡប់មកចូលរួមជាមួយសមាគមក្លិបអឺរ៉ុបឡើងវិញនេះរួមមាន Real Madrid, Barcelona និង Juventus ដោយក្លិបទាំងនេះនៅតែបង្ហាញក្តីសង្ឃឹមនៃការរៀបចំការប្រកួត Super League ដដែល បើទោះបីជាគម្រោងនេះបានទទួលបរាជ័យតាំងពីខែមេសាកន្លងទៅក៏ដោយ។

សមាគមក្លិបបាល់ទាត់អឺរ៉ុបបានប្រកាសថា ក្លិបទាំង៩ ដែលត្រឡប់មកចូលរួម និងបន្តសមាជិកភាពជាមួយ ECA រហូតដល់ឆ្នាំ២០២៣ ដូចដើមនោះរួមមាន AC Milan, Arsenal , Chelsea , Atletico Madrid Inter Milan, Liverpool, Manchester City, Manchester United និង Tottenham Hotspur។

ក្រុមប្រឹក្សាប្រតិបត្តិ​ ECA កន្លងមកបានលើកឡើងថា គម្រោង Super League នេះមិនស្ថិតក្នុងការអភិវឌ្ឍន៍នៃសហគមន៍បាល់ទាត់ទាំងមូលឡើយ ដែលប្រាកដណាស់ថានេះគឺជាមូលហេតុដែលយើងទាមទារឱ្យមានការលុបចោល និងបោះបង់គម្រោងនៃការរៀបចំការប្រកួតនេះ។

គួរបញ្ជាក់ថា ប្រធានក្លិប PSG លោក Nasser Al-Khelaifi ត្រូវបានតែងតាំងជាប្រធាននៃ ECA កាលពីខែមេសាកន្លងទៅ ក្រោយពីលោក Andrea Agnelli  នាយកក្លិប Juvnetus បានចុះចេញពីតំណែង ក្រោយពីលោកបានចូលរួមពេញទំហឹងក្នុងការពិភាក្សាបង្កើតពាន European Super League៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក