ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនៅប្រទេសជប៉ុនមួយភាគធំគឺជួបទាក់ទងជាមួយវិនិយោគគិន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុនក្នុងបេសកម្មចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរឆ្នាំទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ទោះជាយ៉ាងណាតាមការសង្កេតក្នុងដំណើរទស្សនកិច្ចនេះភាគច្រើនសម្ដេចធិបតីបានឆ្លៀតជួបជាមួយអ្នកវិនិយោគទុនជប៉ុនជាច្រើនក្នុងអ្វីដែលសម្ដេចថាជាការទាក់ម៉ូយមកកាន់ប្រទេសកម្ពុជា។

គ្រាន់តែជាន់ដីជប៉ុនភ្លាមនាយករដ្ឋមន្ត្រីកម្ពុជាមានគម្រោងជួបជាមួយម្ចាស់ក្រុមហ៊ុនជប៉ុន ចំនួន៥បាត់ទៅហើយ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ តំណាងក្រុមហ៊ុន Yazaki ក្រុមហ៊ុន Sumitomo ក្រុមហ៊ុន Pharma Foods International និងក្រុមហ៊ុន Ehime Package បានជួបសម្ដេចធិបតីជាបន្តបន្ទាប់។ កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូនេះ សម្ដេចក៏ឆ្លៀតពេលជួបជាមួយក្រុមហ៊ុន Kojima បន្ថែមទៀតផងដែរ។

ក្នុងខ្លឹមសារនៃកិច្ចប្រជុំ ក្រុមហ៊ុនទាំងនោះថ្លែងនូវការកោតសសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនដោយនេះគឺជាកម្លាំងជំរុញទឹកចិត្តដល់វិនិយោគិនឱ្យកាន់តែមានទំនុកចិត្តក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា ខណៈសម្តេចធិបតីអរគុណចំពោះក្រុមហ៊ុនទាំងនោះ ដែលបានសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជា ជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះគម្រោងរបស់ក្រុមហ៊ុន ដែលនឹងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ដោយទៅលើដំណើរការអាជីវកម្មដ៏ល្អប្រសើរ និងទំនុកចិត្តចំពោះប្រទេសកម្ពុជា។

ក្នុងនោះក្រុមហ៊ុនទាំងនោះក៏បានបង្ហាញពីការពង្រីកការវិនិយោគនៅកម្ពុជាពិសេសលើវិស័យឧស្សាហកម្ម និងកសិកម្មផងដែរ។

ថ្លែងក្នុងជំនួបជាមួយពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនកាលពីថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា ដំណើរទស្សនកិច្ចរបស់សម្ដេចមកជប៉ុននេះគឺសម្ដេចត្រូវធ្វើយ៉ាងបង្កើននូវទំនាក់ទំនងបន្ថែមជាមួយប្រទេសជប៉ុន និងមានគោលដៅពង្រឹងផ្នែកសេដ្ឋកិច្ចរវាងកម្ពុជាជប៉ុនផងដែរ។

សម្ដេចថា៖ «ក្នុងនាមខ្ញុំជានាយករដ្ឋមន្ត្រីបើខ្ញុំមិនទៅដើរជួបទៅដើរផ្សព្វផ្សាយមិនបានបញ្ជាក់ទៅអ្នកដែលមានវិនិយោគនៅហ្នឹងអំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការជួយគាត់ឱ្យរីកនឹងការទាក់ទាញគាត់ឱ្យមកថែមទៀតដើម្បីទៅវិនិយោគបង្កើតការងារតើចេញទេ?»

តាមគម្រោងសម្ដេចធិបតីនឹងជួបផ្ទាល់ជាមួយក្រុមហ៊ុនជប៉ុន ចំនួន១១ និងជួបដោយប្រយោលក្នុងវេទិកាដែលមានក្រុមហ៊ុនជាង ៥០០ចូលរួម៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក