លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

តារាសម្តែងតួអង្គ Aquaman និយាយថា អនាគតនៃតួអង្គនេះទំនងជាមិនសូវល្អឡើយ

កម្សាន្ត៖ តារាសម្តែងវ័យ ៤៥ឆ្នាំ Jason Momoa ដែលសម្តែងជាតួអង្គ Aquaman បានទទួលស្គាល់ថា អនាគតនៃតួអង្គនេះក្នុងចក្រវាលភាពយន្ត DC ហាក់ពុំសូវល្អប្រសើរប៉ុន្មានឡើយ។ តារាសម្តែងដែលធ្លាប់មានវត្តមានក្នុងរឿងធំដូចជា FastX និង Game of Throne រូបនេះ បានត្រឡប់មកបង្ហាញខ្លួនសាជាថ្មីម្តងទៀតជាតួអង្គ Arthur Curry នៅក្នុងខ្សែភាពយន្ត Aquaman And The Lost Kingdom ដែលត្រៀមនិងចាក់បញ្ចាំងនៅសប្តាហ៍ក្រោយនេះ ដោយលោកបាននិយាយដោយត្រង់ៗថា លោកទំនងជានឹងមិនអាចបង្ហាញខ្លួនជាតួអង្គនេះបានម្តងទៀតឡើងនាពេលអនាគត។ 

និយាយទៅកាន់គេហទំព័រ Entertainment Tonight លោក Jason Momoa ថ្លែងថា៖ "ខ្ញុំមិនចង់ឱ្យវាមកដល់ទីបញ្ចប់នោះទេ ប៉ុន្តែខ្ញុំគិតថានេះមិនមែនជាជម្រើសដែលអាចសម្រេចជ្រើសរើសបានឡើយ"។ ថ្មីៗនេះ ផលិតករនៃភាពយន្ត Aquaman គឺលោក James Gunn និង Peter Safran បង្ហាញចំណាប់អារម្មណ៍ក្នុងការចាប់ផ្តើមឡើងវិញនៃចក្រវាល DC ហើយគ្រប់យ៉ាងនៃអនាគតចក្រវាលភាពយន្តនេះគឺផ្អែកទៅលើទំហំនៃការគាំទ្ររបស់ទស្សនិកជន។ Jason Momoa ធ្លាប់បាននិយាយថា ខ្លួនពិតជាស្រលាញ់តួអង្គនេះជាខ្លាំង និងធ្លាប់ស្រម៉ៃអំពីអនាគតនៅ ១០ឆ្នាំខាងមុខ ជាមួយតួអង្គនេះទៀតផង។ លោកបានបន្តថា ប្រសិនបើមានផ្នែកណាមួយនៃចក្រវាល DC ថ្មីរបស់ James Gunn និង Peter Safran ដែលសាកសម លោកពិតជាចង់មានចំណែកក្នុងចក្រវាលភាពយន្តនេះ ទោះបីជាតួអង្គ Aquaman មិនសូវសំខាន់ក៏ដោយ ដែលលោកចាត់ទុកថា DC និង Warner Bros គឺជាផ្ទះរបស់លោកទៅហើយ។ 

គួរបញ្ជាក់ថា ខ្សែភាពយន្ត Aquaman And The Lost Kingdom គឺជាខ្សែស្រឡាយភាពយន្តទី២ បន្តពីភាគ១ ដែលចាក់បញ្ចាំងកាលពីឆ្នាំ២០១៨ និងរកចំណូលបានប្រមាណជា ១,១៥២លានដុល្លារអាមេរិក ដែលភាពយន្តបន្តភាគទី២ នេះគ្រោងនឹងចាក់បញ្ចាំងនៅចុងឆ្នាំ២០២៣នេះ ខណៈនៅក្នុងប្រទេសកម្ពុជានឹងចាក់បញ្ចាំងនៅតាមរោងភាពយន្តទំនើបនានាចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះតទៅ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក