ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

កម្ពុជាមានអ្នកទោសជាប់ពន្ធនាគារជាង៤ម៉ឺននាក់ ភាគច្រើនជាអ្នកទោសគ្រឿងញៀន

ប៉ោយប៉ែត៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិសន្តិបណ្ឌិត ស សុខា បានលើកឡើងថា នៅកម្ពុជាមានអ្នកទោសជាប់ពន្ធនាគារទូទាំងប្រទេសសរុបចំនួន៤២ ២៣៤នាក់ ក្នុងនោះស្រី ២ ៥៧៦នាក់។ ក្នុងចំណោមអ្នកទោសសរុប ៥១ភាគរយជាអ្នកទោសបទល្មើសគ្រឿងញៀន។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងបែបនេះនៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ«មជ្ឈមណ្ឌលសំចតនិងស្ដារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត»នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដោយបន្ថែមថា ក្នុងមួយថ្ងៃមានអ្នកប្រព្រឹត្តិបទល្មើសចូលពន្ធនាគារចន្លោះពី៥០ ទៅ៦០នាក់ ខណៈអ្នកចេញពីពន្ធនាគារមានចំនួនតិចតួចប៉ុណ្ណោះ។

អភិសន្តិបណ្ឌិត ស សុខា បានស្នើឱ្យពលរដ្ឋធ្វើជាភ្នែក ជាច្រមុះ របស់ប៉ូលីស និងសមត្ថកិច្ច ក្នុងការផ្តល់ព័ត៌មានអសន្តិសុខសង្គម ដូចជាបញ្ហាគ្រឿងញៀន នៅតាមមូលដ្ឋាន ដើម្បីចូលរួមទប់ស្កាត់ឱ្យបានទាន់ពេលវេលា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក