ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពលករខ្មែរនៅក្រៅប្រទេស អាចធ្វើលិខិតឆ្លងដែននៅប្រទេសដែលខ្លួនបម្រើការ ខណៈគ្រោងបើកដំណើរនៅដើមឆ្នាំ២០២៤

ប៉ោយប៉ែត៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យពលករខ្មែរនៅក្រៅប្រទេសអាចធ្វើលិខិតឆ្លងដែន ឬពន្យារលិខិតឆ្លងដែន នៅតាមស្ថានទូតខ្មែរប្រចាំនៅប្រទេសដែលពួកគេបម្រើការងារ ដោយចាប់ផ្តើមបើកដំណើរការចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤តទៅ។

ថ្លែងនៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មជ្ឈមណ្ឌលសំចតនិងស្ដារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត» នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថាដូច្នេះថា៖ «ជាពិសេសពលករដែលធ្វើការនៅក្រៅប្រទេស ទាំងនៅប្រទេសថៃ ទាំងនៅប្រទេសកូរ៉េ ម៉ាឡេ នៅប្រទេសជប៉ុនជាដើម ពេលមួយនោះ លោក (នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត) បានប្រគល់តួនាទីឱ្យខ្ញុំធ្វើការសិក្សាជាមួយក្រសួងសា្ថប័នពាក់ព័ន្ធ ជាពិសេសក្រសួងការងារ ក្នុងការសម្របសម្រួលក្នុងការដាក់មន្ត្រីនៃអត្តសញ្ញាណកម្ម ដើម្បីធ្វើPassport នៅប្រទេសគោលដៅដែលមានពលករច្រើន។ ឥឡូវនេះយើងនឹងចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤»។

បើតាមអភិសន្តិបណ្ឌិត ស សុខា រាជរដ្ឋាភិបាលកម្ពុជា គ្រោងបើកឱ្យដំណើរការនៅស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ ប្រទេសកូរ៉េ ប្រទេសម៉ាឡេស៊ី និងប្រទេសជប៉ុន ជាដើម។

អភិសន្តិបណ្ឌិត ស សុខា បានថ្លែងថា៖ «បងប្អូនពលករដែលធ្វើការនៅខាងក្រៅមិនចាំបាច់មកភ្នំពេញ មកខេត្ត ក្នុងការធ្វើ ឬបន្តពន្យារ Passport គាត់ទៀតទេ អ៊ីចឹងគាត់គ្រាន់តែទៅស្ថានទូតខ្មែរប្រចាំប្រទេសនីមួយៗ ហើយក៏អាចស្នើសុំធ្វើ Passportថ្មី និងការដាក់ក្នុងការពន្យារ Passport តាមការចាំបាច់ណាមួយ»

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងថា ការអនុវត្តបើកឱ្យដំណើរការកន្លែងសម្រាប់ធ្វើលិខិតឆ្លងដែនសម្រាប់ពលរដ្ឋនៅក្រៅប្រទេសនៅតាមប្រទេសដែលពួកគាត់កំពុងបម្រើការ ពោលអាចជួយសម្រួលដល់ការលំបាករបស់ពួកគាត់ ចំណេញពេលវេលា និងកាត់បន្ថយការចំណាយថវិកាលើការជិះយន្តហោះមកកម្ពុជាដើម្បីធ្វើ Passport ថ្មី ឬបន្តពន្យារ Passport។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អះអាងទៀតថា នៅថ្ងៃខាងមុខទៀត ក្រសួងមហាផ្ទៃ មានគម្រោងបើកឱ្យពលរដ្ឋធ្វើលិខិតឆ្លងដែននៅតាមច្រកចេញចូលតែមួយនៅតាមបណ្តាខេត្តផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក