សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

៩ខែ ឆ្នាំ២០២៣ មជ្ឈមណ្ឌលសំចតប៉ោយប៉ែតទទួលពលករចំណាកស្រុកដែលបញ្ជូនត្រឡប់ពីថៃជាង ១ម៉ឺន ៦ពាន់នាក់

បន្ទាយមានជ័យ៖ ក្នុងរយៈពេល ៩ខែនៃឆ្នាំ២០២៣ មជ្ឈមណ្ឌលសំចតប៉ោយប៉ែតទទួលពលករចំណាកស្រុកដែលបញ្ជូនត្រឡប់ពីថៃចំនួន ១៦ ៣៤៩នាក់ ក្នុងនោះពលរដ្ឋដែលរងគ្រោះពីការជួញដូរមនុស្សមាន ១៣៦នាក់។

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចលោក ជា សុមេធី បានថ្លែងឲ្យដឹងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលសំចតប៉ោយប៉ែតក្នុងខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នេះថា ក្នុងចំណោមពលករចំណាកស្រុកដែលបញ្ជូនក្រឡប់មកពីប្រទេសថៃ ១៦ ៣៤៩នាក់នោះមានស្រី ៨ ០៤៥នាក់ ប្រុស ៦ ៨៤៩នាក់ កុមារា ៧៦២នាក់ និងកុមារី ៦៩៣នាក់។

លោកបន្ថែមថា ក្រោយពីបញ្ជូនមកមណ្ឌល អ្នកទាំងនោះបានធ្វើសម្ភាសន៍និងកំណត់អត្តសញ្ញាណ ដើម្បីរកមុខសញ្ញាជនរងគ្រោះ ផ្តល់ការស្នាក់នៅរយៈពេលខ្លីមុនពេលបញ្ជូនទៅទទួលសេវាបន្តនៅអង្គការ អង្គការដៃគូ និងសហគមន៍វិញ។

ជាលទ្ធផលបានរកឃើញជនងាយរងគ្រោះដោយអំពើជួញដូរមនុស្ស ចំនួន ១៣៦នាក់ (ស្រី ២៦នាក់ ប្រុស ២០នាក់ កុមារី ៤៦នាក់ និងកុមារា ៤៤នាក់)។ ជនរងគ្រោះពីការកេងប្រវ័ញ្ចកម្លាំងពលកម្មចំនួន ១០នាក់ (ស្រី ៣នាក់ ប្រុស ៥នាក់ កុមារាម្នាក់ និងកុមារី ១នាក់)។

គួរឲ្យដឹងដែរថា មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត នៅខេត្តបន្ទាយមានជ័យ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃច័ន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ។ មជ្ឈមណ្ឌលនេះជាជំនួយឥតសំណងពីព្រះរាជាណាចក្រថៃសម្រាប់ជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដែលបានសាងសង់អស់ទឹកប្រាក់សរុប ២ ១៩៩ ៩២០ដុល្លារអាមេរិក លើផ្ទៃដីទំហំសរុប ៩ ៧៦៨ ម៉ែត្រការ៉េ មានទីតាំងនៅភូមិ ប្រជាធម្មខាងកើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក