លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ជាសមិទ្ធផលថ្មីនៃវិស័យសង្គមកិច្ច ផ្តោតសំខាន់លើកិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស 

បន្ទាយមានជ័យ៖ រដ្ឋមន្រ្តីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី លើកឡើងថា សម្ពោធមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ជាសក្ខីភាពបង្ហាញនូវវឌ្ឍនភាព និងសមិទ្ធផលថ្មីមួយបន្ថែមទៀត លើវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលផ្តោតសំខាន់លើកិច្ចការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស។

លោក ជា សុមេធី ថ្លែងដូចនេះក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទីតាំងមណ្ឌលសំចតប៉ោយប៉ែតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃច័ន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣។

រដ្ឋមន្រ្តីសង្គមកិច្ច បានបញ្ជាក់បន្ថែមថាសមិទ្ធិផលថ្មីនៃ មជ្ឈមណ្ឌលសំចតនេះ ក៏ជាការឆ្លើយតបទៅនឹងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា “សម្រាប់ការកសាង និង ការការពារមាតុភូមិឆ្នាំ២០២៣-២០២៨” និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ “ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០”។ 

ជាមួយគ្នានេះ លោក ជា សុមេធី បានបញ្ជាក់ថា ការបង្កើត និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីរបស់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែតនេះ គឺជាទឡីករណ៍មួយបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោល នយោបាយ ផែនការយុទ្ធសាស្ត្រ និងកម្មវិធីសំដៅផ្តល់កិច្ចគាំពារ និងគាំទ្រនូវសេចក្តីត្រូវការចាំបាច់របស់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស តាមរយៈការផ្តល់សេវាសមស្រប ទប់ស្កាត់រាល់អំពើជួញដូរមនុស្សក្នុងប្រទេស និងឆ្លងកាត់ ព្រំដែន ជាពិសេសការជួយជនរងគ្រោះ តាមរយៈការស្តារនីតិសម្បទា សមាហរណកម្ម និងការពារសិទ្ធិជនរងគ្រោះ ស្របតាមស្ថានភាពវិវឌ្ឍន៍ជាក់ស្តែងរបស់កម្ពុជា និងតម្រូវការចំពោះមុខ។

លោកបានលើកឡើងដែរ មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត មជ្ឈមណ្ឌលត្រូវបានបង្កើតឡើងដោយ ក្នុងគោលបំណងផ្តល់សេវា ការស្នាក់នៅបណ្តោះអាសន្ន ការហូបចុក ការថែទាំសុខភាព ការអប់រំ ការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈបំណិនជីវិតដល់ជនរងគ្រោះ និងងាយរងគ្រោះដោយអំពើជួញដូរមនុស្ស ប្រកបដោយសុខសុវត្ថិភាព និងគ្មានការរើសអើង ជាតិសាសន៍ ឬពិការភាព។

លោករដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលជំនួយឥតសំណងពីរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រថៃ (TICA) នូវអគារមជ្ឈមណ្ឌលសំចត និង ស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត សម្រាប់ជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដែលបាន សាងសង់អស់ទឹកប្រាក់សរុប ២ ១៩៩ ៩២០ដុល្លារ លើផ្ទៃដីទំហំសរុប ៩៧៦៨ ម៉ែត្រការ៉េ មានទីតាំងនៅភូមិប្រជាធម្មខាងកើត សង្កាត់អូរឬស្សី ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

គួរឱ្យដឹងដែរថា មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ត្រូវបានប្រារព្ធពិធីប្រគល់-ទទួលជានិមិត្តរូប កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ដែលបាននឹងកំពុងប្រារព្ធពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាឱកាសនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក