ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នគរបាលឃាត់ខ្លួនស្រ្តីម្នាក់ករណីហិង្សាលើអនីតិជន

ភ្នំពេញ៖ នគរបាលបានឃាត់ខ្លួនស្រ្តីម្នាក់កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងអំពើហិង្សាលើអនិតិជន កើតឡើងវេលាម៉ោង ៨យប់ នៅក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

ក្មេងស្រីរងគ្រោះទើបតែមានអាយុ ៦ឆ្នាំ ត្រូវជនសង្ស័យដែលត្រូវជាអ៊ុំស្រី អាយុ ៣៨ឆ្នាំ ចាប់ចងដៃជើងដាក់ក្រៅផ្ទះ និងប្រើហិង្សាផងដែរ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចមុនពេលកើតហេតុជនសង្ស័យបានហៅក្មួយចំនួន ៤នាក់ហូបបាយជុំគា្ននៅក្នុងនោះក៏មានក្មេងស្រីរងគ្រោះផងដែរ តែក្រោយពេលហូបបាយរួចជនសង្ស័យបានហៅជនរងគ្រោះមករៀនប៉ុន្តែជនរងគ្រោះមិនមករៀនធើ្វឱ្យជនសង្ស័យខឹងទ្រាំមិនបានក៏ទាញដៃជនរងគ្រោះចេញពីផ្ទះមកឈរនៅមុខផ្ទះខាងក្រៅរបងផ្ទះរួចជនសង្ស័យបានបិទទា្វររបងផ្ទះដើរចូលក្នងផ្ទះចំណែកជនរងគ្រោះស្រែកយំ យកដៃវាយទា្វររបងផ្ទះធើ្វឱ្យជនសង្ស័យខឹង ទ្រាំមិនបានក៏បើកទា្វរបងផ្ទះយកក្រម៉ាដែលទុកនៅលើម៉ូតូយកមកធ្វើសកម្មភាពចងដៃជើងឱ្យដេកផ្កាប់មុខទៅនឹងដីហើយជីដូនជនរងគ្រោះចេញពីក្នុងផ្ទះមកអង្គុយពីលើជនរងគ្រោះជួយចងជើង រួចដើរចូលក្នុងផ្ទះវិញបិទទា្វររបងផ្ទះចំណែក ជនរងគ្រោះនៅតែស្រែកយំធ្វើឱ្យជនជនសង្ស័យទ្រាំមិនបានបើកទា្វររបងផ្ទះចេញមកក្រៅទះកំភ្លៀងជនរងគ្រោះចំនួន ៣ដៃទៅលើផ្ទៃមុខ។

ក្រោយមកកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ជួយអន្តរាគមន៍ឃាត់ជនសង្ស័យយកមកប៉ុស្តិ៍ចាត់ការតាមនិតិវិធី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក