ភ្នំពេញ៖ កូនប្រុសពៅរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាកុមារា ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ បានទទួលវិញ្ញាបនបត្រជ័យលាភី និងមេដាយមាស គណិតវិទ្យាចំណាត់ថ្នាក់លេខ១ លំដាប់ពិភពលោក ក្នុងកម្មវិធី CARIBOU MATHEMATICS CONTEST ក្នុងចំណោមអ្នកចូលរួមប្រឡង ២ ៣៥៨នាក់ ពីបណ្តាប្រទេសផ្សេងៗ ក្នុងពិភពលោក។
ក្រសួងអប់រំក៏បានរៀបចំពីធីប្រគល់វិញ្ញាបនបត្រជ័យលាភី និងមេដាយមាស ចំណាត់ថ្នាក់លេខ១ លំដាប់ពិភពលោកខាងលើនេះដល់ កុមារា ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នេះផងដែរ។
ប្រធានសហគមន៍អ្នកគណិតវិទ្យាកម្ពុជាលោក ច័ន្ទ រ័ត្ន បានឲ្យដឹងថាការប្រឡងគណិតវិទ្យាថ្នាក់អន្តរជាតិតាមប្រព័ន្ធអនឡាញ CARIBOU MATHEMATICS CONTESTS 2023 សិស្សកម្ពុជាបានចូលរួមប្រឡងមានចំនួន ១ ៩៨៥នាក់ ជាលទ្ធផលសិស្ស ថ្នាក់មត្តេយ្យ និងថ្នាក់ទី១ ចំនួន ១១នាក់ និងសិស្សថ្នាក់ទី២ ចំនួន ៩នាក់ ដែលទទួលបាន ចំណាត់ថ្នាក់លេខ១ លំដាប់ថ្នាក់ពិភពលោកក្នុងចំណោម ២៦ប្រទេសដែលបានចូលរួមប្រឡង។
ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញសង្កមរបស់សម្ដេចថា ក្នុងឋាន:ជាជីតាសម្ដេវបានបង្ហាញនូវក្ដីរីករាយ និងថានេះជាទ្រព្យសម្បត្តិពិតប្រាកដ ដែលសម្ដេចចែកឲ្យចៅដែលចាយមិនចេះអស់និងមិនរីងស្ងួត៕