ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឧត្តមសេនីយ៍ឯកម្នាក់ ត្រូវបានដកតំណែងពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក កឹម ជាតិ ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាដកតំណែងពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ មូលហេតុដែលដកតំណែងនេះ ក្រោយលោក គឹម ជាតិ បានជំរិតទារប្រាក់ ១០ម៉ឺនដុល្លារពីម្ចាស់ក្រុមហ៊ុនផលិតស្រាមួយអំឡុងចុះទៅត្រួតពិនិត្យដោយចោទប្រកាន់ថាមិនស្របច្បាប់ ដើម្បីជាថ្នូរនឹងការមិនបិទដំណើរការក្រុមហ៊ុន។

ក្នុងព្រះរាជក្រឹត្យដែលព្រះមហាក្សត្រឡាយព្រះហស្តលេខានៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ឱ្យដឹងថា ៖«សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ»។

គូសបញ្ជាក់ថា ម្ចាស់ក្រុមហ៊ុនស្រាមួយបានដាក់ពាក្យបណ្តឹងមកក្រសួងមហាផ្ទៃ ដោយបានស្នើសុំឱ្យ លោក កឹម ជាតិ ប្រគល់ស្រាចំនួន ៤៨ដប ដែលបានដកហូត និងស្នើសុំឱ្យលោក គឹម ជាតិ ប្រគល់ប្រាក់ចំនួន ១០ម៉ឺនដុល្លារឱ្យមកក្រុមហ៊ុនវិញ។ ជាមួយគ្នានេះស្នើសុំឱ្យមានវិធានការោផ្លូវច្បាប់ចំពោះលោក គឹម ជាតិ ដែលធ្វើឱ្យប៉ះពាល់ផលប្រយោជន៍របស់ក្រុមហ៊ុន។

អ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានបញ្ជាក់ថា ប្រសិនម្ចាស់អាជីវកម្ម ម្ចាស់ផលិតផលទាំងឡាយណាដែលធ្លាប់រងគ្រោះដោយភាពយុត្តិធម៌ដោយសារមន្ត្រីក្រសួងមហាផ្ទៃចុះទៅបង្រ្កាបផលិតផលក្លែងក្លាយ អាចដាក់ពាក្យបណ្តឹងមកក្រសួងមហាផ្ទៃដោយពុំចាំបាច់បារម្ភពីសុវត្ថិភាពឡើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក