ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្តេចត្រីរាជ ១ក្បាលឈ្មោះ «នារីរ័ត្នត្បូងឃ្មុំ» ត្រូវបានលែងចូលក្នុងទឹកទន្លេ

ត្បូងឃ្មុំ៖ ស្តេចត្រីរាជញី ទម្ងន់ ១៦៣ គីឡូក្រាម ប្រវែង ២,២៥ម៉ែត្រ ឈ្មោះ «នារីរ័ត្នត្បូងឃ្មុំ» ដែលត្រូវចាប់បាននៅគល់ស្ពានគីហ្សូណា ខេត្តត្បូងឃ្មុំ» ត្រូវបានលែងចូលក្នុងទឹកទន្លេវិញ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ។

ត្រីរាជញីមួយក្បាលដ៏ធំនេះ ត្រូវបានអ្នកនេសាទ ឈ្មោះ ស៊េន យ៉ាក់កូប រស់នៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចាប់បានកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

មុនលែងចូលក្នុងទឹកទន្លេ ត្រីរាជញីនេះ ត្រូវបានក្រុមការងារបំពាក់ស្លាកដើម្បីតាមដានចរាចរផ្លាស់ទីរបស់ត្រី និងបានដាក់ឈ្មោះថា «នារីរ័ត្នត្បូងឃ្មុំ»។

រដ្ឋបាលជលផលត្បូងឃ្មុំ អរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក ស៑េន យ៉ាក់កូប និងប្រជាពលរដ្ឋភូមិព្រែកតូច ដែលបានរាយការណ៍ជូនរដ្ឋបាលជលផល និងបានចូលរួមលែង អភិរក្សត្រីរាជកម្រនេះចូលទៅក្នុងទន្លេវិញ។

រដ្ឋបាលជលផលត្បូងឃ្មុំ ណែនាំពលរដ្ឋប្រសិនមានអ្នកចាប់បាន សូមរាយការណ៍មកកាន់រដ្ឋបាលជលផលតាមរយៈលេខ 012 805 347, 077 555 804, 097 909 0001៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក