ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីបញ្ជាបង្កើតកុងស៊ុលមួយទៀតនៅទីក្រុងអូសាកា ប្រទេសជប៉ុន

តូក្យូ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឲ្យបង្កើតនូវស្ថានកុងស៊ុលមួយទៀតនៅក្នុងទីក្រុងអូសាកា ប្រទេសជប៉ុន ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋដែលធ្លាប់ធ្វើដំណើរឆ្ងាយទៅកាន់ទីក្រុងតូក្យូ។

ក្នុងពេលជួបជាមួយនឹងពលរដ្ឋខ្មែរដែលកំពុងរស់នៅប្រទេសជប៉ុននៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ សម្ដេចក៏បានបញ្ជាឲ្យក្រសួងការងារបង្កើតអនុព័ន្ធការងារជាមួយនឹងស្ថានកុងស៊ុលមួយនេះផងដែរ។

សម្ដេចថា៖ «ពិតណាស់វាចំណាយធំ! តែការចំណាយនេះគឺជាផលប្រយោជន៍របស់ប្រជាពលរដ្ឋយើងទេ»។

គួរឲ្យដឹងថា កាលពីកន្លងទៅប្រជាពលរដ្ឋកម្ពុជាដែលមានទីលំនៅនៅភាគខាងត្បូងនៃប្រទេសជប៉ុនពេលទៅពឹងស្ថានទូតកម្ពុជាគឺត្រូវធ្វើដំណើរជាច្រើនម៉ោងពីភាគខាងត្បូងនោះទៅកាន់ទីក្រុងតូក្យូដែលជាបន្ទុកចំណាយនិងខាតពេលវេលាច្រើនចំពោះពួកគាត់។

ជាមួយនឹងការបញ្ជាឲ្យបង្កើតស្ថានកុងស៊ុលនេះសម្ដេចធិបតី ក៏បញ្ជាឲ្យបង្កើតនូវមណ្ឌលគាំពារពលករកម្ពុជានៅខេត្តណាកាវ៉ាផងដែរដើម្បីជួយដោះស្រាយបញ្ហាពលករនៅទីនោះ ខណៈប្រមុខរាជរដ្ឋាភិបាលនឹងរៀបចំឲ្យមានការធ្វើលិខិតឆ្លងដែន នៅក្នុងប្រទេសកូរ៉េខាងត្បូងដែលអាចទទួលធ្វើលិខិតឆ្លងដែនដល់ប្រជាពលរដ្ឋខ្មែរនៅកូរ៉េ និងជប៉ុន មានភាពងាយស្រួល សន្សំពេលវេលា និងចំណាយតិចជាងមកកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក