ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីផ្ដាំទៅក្រុមប្រឆាំងឲ្យមានសេចក្ដីថ្លៃថ្នូរក្នុងខ្លួនដើម្បីកុំឲ្យជាតិសាសន៍ដទៃមើលងាយ

តូក្យូ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដាំទៅក្រុមដែលប្រឆាំងនឹងសម្ដេច និងរដ្ឋាភិបាលកម្ពុជា ឱ្យមានសេចក្ដីថ្លៃថ្នូរនៅក្នុងខ្លួនកុំធ្វើអ្វីដែលធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍ និងមុខមាត់ជាតិដែលនាំឲ្យបរទេសមើលងាយ។

ថ្លែងក្នុងពិធីជួបជាមួយពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាសម្ដេចគាំទ្រនូវសិទ្ធិសេរីភាពរបស់មនុស្សតែសុំកុំឱ្យប្រើប្រាស់នូវសិទ្ធិសេរីភាពទាំងនោះបំពានទៅលើអ្នកដទៃ។ សម្ដេចបន្ថែមទៀតថាការប្រើប្រាស់ភាសាញុះញង់ឬក៏ភាសាមិនពិតវានាំឲ្យប៉ះពាល់ទៅដល់សេចក្ដីថ្លៃថ្នូររបស់មនុស្ស។

នៅក្នុងពិធីនេះដែរសម្ដេចក៏បានថ្លែងផ្ដាំទៅកាន់ក្រុមអ្នកនយោបាយប្រឆាំងនឹងរដ្ឋាភិបាលឲ្យចេះប្រើប្រាស់និងផ្ទៀងផ្ទាត់ការពិតផងដែរមុននឹងនិយាយឬផ្សព្វផ្សាយ។

ការផ្ដាំផ្ញើនេះគឺបន្ទាប់ពីមានក្រុមប្រឆាំង និងបណ្ដាញសារព័ត៌មានរបស់ពួកគេបានចុះថាលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារទទួលបានដីមួយរយហិចតាពីរដ្ឋ ដែលផ្ទុយពីការពិតទាំងស្រុង ខណៈអ្នកដែលទទួលបាននោះគឺមិនមែនជារដ្ឋមន្ត្រីក្រសួងការងារនោះទេប៉ុន្តែមានឈ្មោះដូចគ្នា។

សម្ដេចធិបតីបានបន្ថែមថាដោយសារតែការប្រើប្រាស់នូវភាសាកុហកបោកប្រាស់និងរឿងមិនពិតយ៉ាងនេះហើយទើបធ្វើឲ្យក្រុមប្រឆាំងកាន់តែរួមតូចនិងមានបញ្ហារហូតដល់សព្វថ្ងៃ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក