ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មិនត្រឹមតែលើកលែងទោស សម្ដេចតេជោបានជួយដល់ក្មេងស្រីម្នាក់ឲ្យបន្តរៀនសូត្រដល់ចប់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានជួយក្មេងស្រីម្នាក់ឲ្យបន្តការរៀនសូត្ររហូតសម្រេចនូវបំណងរបស់គាត់ បន្ទាប់ពីបានទទួលយកការសុំទោស។

សម្ដេចតេជោបានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់សម្ដេចនៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ ដោយបានបញ្ជាទៅកាន់ជំនួយការលោក សេង ទៀង ទាក់ទងទៅក្មេងស្រីម្នាក់នោះ និងគ្រួសារដើម្បីពិភាក្សាអំពី

ជីវភាពគ្រួសារនិងការរៀនសូត្រ។

វ៉ែន សៀងឡៃ ក្មេងស្រីរស់នៅក្នុងខេត្តត្បូងឃ្មុំ បានសរសេរសំណេរបង្ហោះដោយមិនពេញចិត្តទៅនឹងការដឹកនាំរបស់រដ្ឋាភិបាលនឹងបានវាយប្រហារទៅកាន់ប្រទេសវៀតណាម និងរដ្ឋាភិបាលកម្ពុជាការបង្ហោះរបស់ក្មេងស្រីនេះត្រូវបានក្រុមប្រឆាំងមួយចំនួនចែកចាយបន្តហើយនឹងបានបំភ័យបន្លាចលើក្មេងស្រីថាត្រូវចាប់ខ្លួននេះផងដែរ។

ទោះជាយ៉ាងណានៅក្នុងវីដេអូសម្ភាសន៍មួយ ក្មេងស្រីក្រុងនេះបានលើកឡើងថា ពុំមានអាជ្ញាធរឬក៏នគរបាលណា ចុះទៅចាប់ខ្លួនក្មេងស្រីរូបនេះនោះទេ ជាមួយគ្នានោះក្មេងស្រីនេះក៏បានសុំទោសទៅកាន់រាជរដ្ឋាភិបាលចំពោះកំហុសឆ្គងនៃការសរសេរបង្ហោះរបស់ខ្លួនផងដែរ។

សម្ដេចតេជោបានសរសេរថា បន្ទាប់ពីស្តាប់ការលើកឡើងរបស់ក្មេងស្រីរូបនេះថាការបង្ហោះជាកំហុសដោយអចេតនាអំពីការបង្ហោះខ្លឹមសារ និងរូបភាពគ្មានមូលដ្ឋាន និងបានសុំទោសនិងសន្យាមិនឲ្យរឿងបែបនេះកើតឡើងទៀតឡើយ។

សម្ដេចបានទទួលយកនិងសន្យាឲ្យក្មេងស្រីរូបនេះបានសម្រេចនូវបំណងក្នុងការបន្តការសិក្សារៀនសូត្ររបស់រូបគេផងដែរ។

តាមរយៈវីដេអូនៅបទសម្ភាសន៍ វ៉ែន សៀងឡៃ បច្ចុប្បន្នមិនបានសិក្សានោះទេតែនាងមានបំណងក្នុងការសិក្សានៅជំនាញគ្រូពេទ្យ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក