ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មូលនិធិជនពិការចុះ MOU ជាមួយមជ្ឈមណ្ឌលជាតិស្រាវជ្រាវសម្រាប់ជំនួយបច្ចេកទេសស្តារនីតិសម្បទានៃសាធារណៈរដ្ឋប្រជាមានិតចិន

ទីស្តីក្រសួងសង្គមកិច្ច៖ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ គណៈប្រតិភូនៃសាធារណៈរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Ma Fangling ប្រធានផ្នែកវិស្វករនៃមជ្ឈមណ្ឌលជាតិស្រាវជ្រាវសម្រាប់ជំនួយបច្ចេកទេសស្តារនីតិសម្បទានៃសាធារណៈរដ្ឋប្រជាមានិតចិន បានដឹកនាំក្រុមការងារមកទស្សនៈកិច្ចសិក្សា និងចុះអនុស្សរណៈ ជាមួយមូលនិធិជនពិការ លើការលើកកម្ពស់កិច្ចសហប្រតិ្តបត្តិការ និងការផ្តោតលើផលិតផលស្រាវជ្រាវ ជាមួយនិងការអភិវឌ្ឍន៍ បណ្តុះបណ្តាលការផ្លាស់ប្តូរបច្ចេកវិទ្យានៅក្នុងឧបករណ៍ជំនួយនីមួយៗ។

គោលបំណងអនុស្សរណៈនៃការយោគយល់គ្នានេះគឺធ្វើឱ្យប្រសើរកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រគ្នាទៅវិញទៅមករវាងភាគីទាំងពីរដែលពាក់ព័ន្ធទៅការស្រាវជ្រាវផលិតផលជាមួយការអភិវឌ្ឍន៍បណ្តុះបណ្តាលបុគ្គលិក ការផ្លាស់ប្តូរបទពិសោធន៍ និងគម្រោងផ្សេងទៀតនៅក្នុងផ្នែកឧបករណ៍ជំនួយនីមួយៗ ដោយឈរលើគោលការណ៍សាមគ្គីភាព ការពិគ្រោះយោបល់ស្មើភាព និងអត្ថប្រយោជន៍ទៅវិញទៅមក។

ជាមួយគ្នានេះប្រតិភូនៃសាធារណៈរដ្ឋប្រជាមានិតចិន បានចុះទស្សនៈកិច្ចនៅរោងចក្រផលិតឧបករណ៍អវយវៈសិប្បនិម្មិត ដើម្បីពិនិត្យបច្ចេកទេស និងផ្លាស់ប្តូរបទពិសោធន៍លើការផលិតគ្រោងឧបករណ៍អវយវៈសិប្បនិម្មិត រណប និងគ្រឿងជំនួយការដើរ របស់ភាគីកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក