ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

មូលនិធិជនពិការ នៃក្រសួងសង្គមកិច្ចប្រគល់ផ្ទះ ១ខ្នងជូនជនមានពិការភាពនៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ផ្ទះទំហំ៤គុណនឹង៦ម៉ែត្រ ធ្វើពីថ្មប្រក់ស័ង្កសី ត្រូវបានមូលនិធិជនពិការ នៃក្រសួងសង្គមកិច្ច ប្រគល់ជូនជនមានពិការភាពមានឈ្មោះ ឆន ណាម ភេទប្រុស អាយុ ៤៥ឆ្នាំ ជាជនពិការភាពសតិបញ្ញា ដោយសារគ្រោះថ្នាក់ការងារប៉ះពាល់ក្បាលធ្ងន់ធ្ងរ។

ពិធីនេះមានការចូលរួមជាអធិបតីពីលោក រឿន រិទ្ធីរ័ត្ន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជនពិការ លោក ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការ លោកប្រធានមន្ទីរស.អ.យខេត្ត លោកអភិបាលស្រុក សាខាមូលនិធិជនពិការ និងអាជ្ញាធរមូលដ្ឋាន។

ថ្លែងក្នុងកម្មវិធីនេះប្រធានក្រុមប្រឹក្សាភិបាល មានប្រសាសន៍ថា សម្រាប់ខេត្តបន្ទាយមានជ័យ នេះគឺជាផ្ទះទី៤ហើយ ដែលម.ជ.ព. បានសាងសង់ជូនជនមានពិការភាពក្រីក្រ។ គិតមកដល់ពេលនេះម.ជ.ព. បានសាងសង់ផ្ទះបាន ៤៧ខ្នង ហើយគិតពីឆ្នាំ២០១៩មក ហើយនេះជាផ្ទះទី៤៥ហើយ ដែលបានប្រគល់ជាផ្លូវការ។ សម្រាប់ផ្ទះដែលសេសសល់ ម.ជ.ព.នឹងបន្តចុះប្រគល់ទទួលជាបន្តបន្ទាប់។

ក្នុងពិធីនេះដែរមូលនិធិជនពិការ ក៏បានពាំនាំនូវកញ្ចាប់អំណោយរួមមាន៖ អង្ករ ២៥គ.ក មី ១កេះ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ត្រីខកំប៉ុង ២យួរ អំបិល ២កញ្ចប់ ថវិកា ១០ម៉ឺនរៀល និងចូលរួមរំលែកនូវកញ្ចប់អំណោយផ្សេងៗពីមន្ទីរស.អ.យខេត្ត សាលារដ្ឋបាលស្រុកសម្រាប់ផ្តល់ជូនគ្រួសារលោក ឆន ណាម ដើម្បីសម្រួលដល់ជីវភាព៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក