ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីមុខងារសាធារណៈ និងកុងស៊ុលស្វីសប្រចាំកម្ពុជា ជួបពិភាក្សាការងារដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យមុខងារសាធារណៈ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី បានជួបពិភាក្សាការងារជាមួយភ្នាក់ងារកុងស៊ុលស្វីសប្រខាំនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យមុខងារសាធារណៈ។

លោក ហ៊ុន ម៉ានី បានទទួលជួបពិភាក្សា និងសម្តែងការគួរសម ជាមួយនាយកការិយាល័យសហប្រតិបត្តិការស្វីស និងភ្នាក់ងារកុងស៊ុលស្វីសប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមុខងារសាធារណៈ។

ក្នុងជំនួបនេះ លោក Markus Buerli បានសម្តែងការអបសាទរជូនដល់លោក ហ៊ុន ម៉ានី ក្នុងឱកាសទទួលបានតួនាទីថ្មី ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា និងបានបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះដំណើរការរៀបចំការប្រឡងប្រជែងមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ព្រមទាំងចង់ស្វែងយល់បន្ថែមពីការអនុវត្តក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្នុងវិស័យមុខងារសាធារណៈ។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ដល់ប្រតិភូ និងអង្គជំនួប នូវចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកិច្ចការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលជាស្នូលយុទ្ធសាស្ត្របញ្ចកោណ ហើយបានសង្កត់ធ្ងន់លម្អិតលើការងារអាទិភាព ០៣ដែលក្រសួងមុខងារសាធារណៈត្រូវបំពេញ ដោយមួយក្នុងចំណោមនោះ គឺការរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការក្របខណ្ឌ។

រដ្ឋមន្ត្រីមុខងារសាធារណៈ បានបង្ហាញពីដំណើរដែលគណៈកម្មការរៀបចំការប្រឡង បាននិងកំពុងអនុវត្តដើម្បីធានាថាការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយឈរលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។

គួរឱ្យដឹងដែរថា គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំឆ្នាំ២០២៣ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣ ឲ្យចូលបម្រើការក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃអាទិត្យ ទី១៧ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះនៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក