ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្ត្រីធម្មការនិងសាសនាថាសម្តេចគណៈសង្ឃទាំង២គណៈបានជួយឱ្យពុទ្ធសាសនាឱ្យកាន់តែរុងរឿង

ភ្នំពេញ៖ ពិធី «អនុសំវច្ចរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១» ធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២៣បានប្រព្រឹត្តទៅដោយរលូន ដោយគណៈសង្ឃទាំងពីរគណៈ បានធ្វើកិច្ចពិភាក្សាពេញអង្គរយៈពេល២ថ្ងៃ លើប្រធានបទចំនួន៩ ដោយបានពិគ្រោះ និងផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុលផុស លើចំណុចខ្លាំង ចំណុចខ្សោយ បញ្ហា ប្រឈម ក្នុងវិស័យព្រះពុទ្ធសាសនា និងទិសដៅអនុវត្តបន្ត។

រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា លោក ចាយ បូរិន បានលើកឡើងថា ក្នុង«ពិធីបិទអនុសំវច្ចរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១» នាឱកាសនេះ សម្តេចគណៈសង្ឃទាំង២គណៈនៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចជាឯកច្ទននូវសង្ឃប្រកាសរួម ក្នុងការពង្រឹងវិស័យសាសនា,កែលម្អបន្ថែមលើវិន័យសង្ឃ បន្តលើទឹកចិត្តមន្រ្តីសង្ឃនិងព្រះសង្ឃនៅទូទាំងប្រទេស ដើម្បីចុះអប់រំសីលធម៌ ចរិយាធម៌និងធម្មវិជ្ជាដល់កុលបុត្រ កុលធិតាក្នុងស្ថាប័នអប់រំ។

ជាមួយគ្នានេះ សម្តេចគណៈសង្ឃទាំងពីរគណៈ ក៏បានសម្រេចបង្កើតសាសាធម្មវិន័យពុទ្ធិកសិក្សា, ពង្រឹងសាមគ្គីភាព, ពិសេសវិស័យសង្ឃក្នុងការផ្សព្វផ្សាយគ្រប់រូបភាពតាមប្រព័ន្ធសង្គមដូចជា FACEBOOK YOUTUBE TIKTOK ជាដើម។

លោក ចាយ បូរិន បានជម្រាបបន្ថែមថា ក្រៅពីការយកចិត្តទុកដាក់ខ្ពស់លើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ សាសនាដទៃទៀត ក្រសួងធម្មការ និងសាសនា បានបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យមានសុខដុមនីយ កម្មវិស័យសាសនា បង្កលក្ខណៈឱ្យប្រជាពលរដ្ឋ មានសិទ្ធិសេរីភាពពេញលេញ ខាងជំនឿ សាសនា ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា ឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន បានវាយតម្លៃខ្ពស់ចំពោះវិស័យសាសនាមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ក្រោមការគ្រប់គ្រងយ៉ាងយកចិត្តទុកដាក់របស់ក្រសួងធម្មការនិងសាសនា ក្នុងការរក្សាបាននូវសុខដុមនីយកម្មសាសនានៅកម្ពុជា ខណៈក្នុងបរិបទការអប់រំតាមរយៈព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ លើការរីកចម្រើនខាងសម្ភារៈនិងស្មារតី ស្ថិតក្នុងក្របខណ្ឌនៃច្បាប់ យុត្តិធម៌ សមធម៌ សុជីវធម៌ និងគុណធម៌។

រដ្ឋមន្ត្រីបន្ថែមថា ក្រោមការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនៅនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន រហូតមកដល់ពេលបច្ចុប្បន្ន បន្តដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដាក់ព្រះពុទ្ធសាសនាចូលក្នុងកម្មវិធីអបរំតាមសាលារៀនរដ្ឋនិងឯកជនផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក