ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីអប់រំ៖ ដើម្បីឱ្យប្រទេសជាតិមួយមានការអភិវឌ្ឍទាមទារឱ្យមានការអប់រំតាមគន្លងមាគ៌ាព្រះពុទ្ធសាសនា

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ហង់ជួន ណារ៉ុន បានលើកឡើងថា ដើម្បីឱ្យប្រទេសជាតិមួយមានការអភិវឌ្ឍប្រកបដោយសមធម៌ និងមានចីរភាព ទាមទារឱ្យមានការអប់រំផ្នែកសីលធម៌ គុណធម៌ និងចរិយាធម៌ ជាពិសេសការអប់រំតាមគន្លងមាគ៌ាព្រះពុទ្ធសាសនា។

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកឡើងបែបនេះក្នុងពេលធ្វើជាអធិបតីក្នុងពិធីបទ«អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣១»នៅសាលាវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។

រដ្ឋមន្ត្រីក្រសួងអប់រំ បានលើកឡើងថា វត្តអារាម និងព្រះសង្ឃជាប្រភពសម្រាប់បណ្តុះនូវបញ្ញាញាណ ជាថ្នាលបណ្តុះគ្រាប់ពូជបញ្ញវន្ត សម្រាប់ការអភិរក្ស និងអភិវឌ្ឍជាតិលើគ្រប់វិស័យ។

ឧបនាយករដ្ឋមន្ត្រីបន្តថា សាសនាជាប្រភពផ្តល់គុណតម្លៃដ៏សំខាន់ដែលមានឥទ្ធិពលលើនយោបាយ ច្បាប់ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ហើយការប្រតិបត្តិសាសនានៅក្នុងសង្គមជាតិនីមួយៗតែងមានជាប់ទាក់ទងនឹងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌របស់ជាតិសាសន៍នោះៗផងដែរ ដែលជាអត្តសញ្ញាណ និងគុណតម្លៃរួម ដឹកនាំជីវិតរស់នៅរបស់មនុស្សក្នុងសង្គមនីមួយៗ ធ្វើឲ្យផ្នត់គំនិត ឥរិយាបទ សកម្មភាពមនុស្សមានភាព សមរម្យ និងមានលក្ខណៈប្រហាក់ប្រហែលគ្នា អាចរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា។

រដ្ឋមន្ត្រីថ្លែងថា៖«ក្នុងបរិបទនេះ ការអប់រំតាមរយៈព្រះពុទ្ធសាសនាកាន់តែមានតួនាទីចាំបាច់ ដើម្បីធានាថាការចម្រើនខាងសម្ភារៈនឹងស្មារតីត្រូវតែមានល្បឿនស្មើគ្នា ការស្វែងរកភាពមានបានខាងសម្ភារៈត្រូវតែស្ថិតក្នុង ក្របខណ្ឌនៃច្បាប់ យុត្តិធម៌ សមធម៌ សុជីវធម៌ សីលធម៌ គុណធម៌»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក