ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីមហាផ្ទៃបញ្ជាឱ្យឈប់ធ្វើឯកសារឆ្លងដែនមិនប្រក្រតីជូនពលរដ្ឋចេញចូលឆ្លងព្រំដែនកម្ពុជា-ឡាវ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា បានបញ្ជាឱ្យរដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ និងកងកម្លាំងមានសមត្ថកិច្ចមួយចំនួនបញ្ឈប់រាល់ការចេញឯកសារឆ្លងដែនមិនប្រក្រតី និងបញ្ឈប់ការយកកម្រៃក្រៅផ្លូវការពីប្រជាពលរដ្ឋខ្មែរដែលធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា និងឡាវ។

ការសម្រេចនេះធ្វើឡើងក្រោយពីក្រសួងមហាផ្ទៃសង្កេតឃើញថាកងកម្លាំងមានសមត្ថកិច្ចមួយចំនួន នៅតែបន្តចេញលិខិតបើកផ្លូវ ប័ណ្ណឆ្លងដែន និងឯកសារឆ្លង់ដែនមិនប្រក្រតី ជូនប្រជាពលរដ្ឋខ្មែរប្រើប្រាស់ ឆ្លងកាត់ព្រំដែន ដែលប្រាសចាកអំពីស្មារតីនៃកិច្ចព្រមព្រៀង ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដែលបង្កផលប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋខ្មែរ។

លោកអភិសន្តិបណ្ឌិត ស សុខា បានណែនាំឱ្យប្រជាពលរដ្ឋប្រើប្រាស់ប័ណ្ណព្រំដែនសម្រាប់ចេញ-ចូលឆ្លង កាត់ព្រំដែន នៅតាមច្រកទ្វារព្រំដែនដែលប្រទេសទាំងពីរបានទទួលស្គាល់ជាផ្លូវការ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងការពារបាននូវប្រយោជន៍ស្របច្បាប់របស់ពួកគាត់។

លោករដ្ឋមន្ត្រីណែនាំឱ្យសមត្ថកិច្ចផ្សព្វផ្សាយ អប់រំ និងណែនាំដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងច្បាស់ពីអត្ថប្រយោជន៍ នៃការប្រើប្រាស់ប័ណ្ណព្រំដែន និងជំរុញឱ្យពួកគាត់មកដាក់ពាក្យស្នើសុំប័ណ្ណព្រំដែន កម្ពុជា-ឡាវ នៅអង្គភាពច្រកចេញ-ចូលតែមួយដែលមានទីតាំងនៅសាលាខេត្ត ឬទីតាំង ផ្សេងៗទៀតដែលកំណត់ដោយរដ្ឋបាលខេត្តសាមី។

ទន្ទឹមនឹងនេះ សមត្ថកិច្ចត្រូវគោរពតាមតួនាទីចាត់វិធានការពង្រឹងការគ្រប់គ្រងនិងការត្រួតពិនិត្យអ្នកដំណើរ ទំនិញ និងមធ្យោបាយ ចេញ-ចូលឆ្លងកាត់ព្រំដែន ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសឆ្លងដែនគ្រប់ ប្រភេទ ពិសេសបទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន ឧក្រិដ្ឋកម្មឆ្លងដែន និងការជួញដូរ មនុស្ស ដែលអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខនិងសង្គមជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក