ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីបរិស្ថានថាមានរឿងជាច្រើនដែលមន្ត្រីអនុរក្សត្រូវប្រឈមតែមិនត្រូវបានក្រុមអ្នករិះគន់មើលឃើញនោះទេ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ថ្លែងលើកទឹកចិត្តទៅដល់មន្រ្តីឧទ្យានុរក្សឱ្យបំពេញភារកិច្ចឱ្យបានល្អ កុំមានការអាកអន់ស្រពន់ចិត្តជាមួយអ្នករិះគន់មួយចំនួនដែលថា ក្រសួងបរិស្ថានអសមត្ថភាពក្នុងការការពារព្រៃឈើរបស់រដ្ឋ។

លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត ថ្លែងក្នុងវេទិកាស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» និងកិច្ចប្រជុំបណ្តាញសហគមន៍ អភិរក្សធនធានធម្មជាតិ» ក្រោមប្រធានបទ «ពង្រឹងភាពជាដៃគូ ឆ្ពោះទៅអព្យាក្រឹតកាបូនសហគមន៍» នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថានថា មន្រ្តីឧទ្យានុរក្សបានចំណាយនូវកម្លាំងកាយ កម្លាំងចិត្ត និងចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារព្រៃឈើ ដោយឥតគិតពីពេលវេលា ឬសុវត្ថិភាពផ្ទាល់ខ្លួននោះទេ មន្រ្តីខ្លះបានទទួលមរណភាពដោយត្រូវឈ្មួញកាប់ឈើបាញ់ប្រហារ ខណៈចុះបំពេញបេសសកម្ម ហើយមន្រ្តីខ្លះទៀតត្រូវជាប់អន្ទាក់ និងបញ្ហាប្រឈមជាច្រើនទៀត នៅក្នុងព្រៃពេលបំពេញការងារ ប៉ុន្តែរឿងរ៉ាវទាំងនេះមិនត្រូវបានមានការលើកទឹកចិត្ត និងចុះផ្សាយឡើយ តែបែរជារងនូវការរិះគន់ ប្រមាថថាអសមត្ថភាពទៅវិញ។

លោក អ៊ាង សុផល្លែត ថ្លែងថា៖ «ក្នុងនាមជា ប្រជាពលរដ្ឋកម្ពុជា អ្នកស្រឡាញ់ធនធានធម្មជាតិរបស់ខ្មែរ ហេតុអ្វីមិនរួបរួមគ្នាធ្វើការងារនេះ ឱ្យទទួលបានជោគជ័យ ដើម្បីបង្ហាញ ទៅអន្តរជាតិពីសម្រស់ធនធានព្រៃ ឈើរបស់ខ្មែរយើង ដើម្បីទាញយកផលជាវិជ្ជមានជួយ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា នៅតាមតំបន់ទាំង នោះ ហើយបែរទៅជាបន្ទោសបង្អាប់គ្នាទៅវិញ»។

ជាមួយគ្នានេះ លោកក៏បានបើកឱកាសឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិរបស់កម្ពុជា ខណៈក្រសួងបរិស្ថានក៏បាន និងកំពុងអនុវត្តនូវវិធានការ ៤ណុច យ៉ាងម៉ឺងម៉ាត់ ដែលរួមមាន ជំរុញការអនុវត្តច្បាប់១០០% មិនមានការលើកលែងជាដាច់ខាត និង បញ្ចប់នូវវប្បធម៌ចុះកិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស។

ក្នុងនោះក៏មានការសហការ ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែល មានតួនាទី ភារកិច្ច គ្រប់គ្រងធនធានធម្មជាតិ ឱ្យបានស្អិតរមួ។ការ សហការ ជាមួយគណៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាពប្រឆាំងអំពើពុករលួយបន្ថែមលើកិច្ចសហការ ជាមួយ អាជ្ញាធរ មូលដ្ឋាន ដែលបានអនុវត្តកន្លងមក និង ជំរុញការដាំស្តារព្រៃឈើ សំដៅឱ្យមានការដាំដើមឈើ ឱ្យច្រើនជាងការកាប់ ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក