ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីក្រសួងការពារជាតិ កម្ពុជា ឡាវ និងវៀតណាម ជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនលើកទី១

ឡាវ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ កម្ពុជា ឡាវ និងវៀតណាមបានជួបប្រាស្រ័យមិត្តភាពគ្នានូវចំណុចបង្គោលព្រំដែនជាប់ប្រទេសទាំងបី ស្ថិតនៅតំបន់មរកតកន្ទុយនាគ ខណៈបង្គោលស្ថិតនៅក្នុងតំបន់មរកតនេះ គឺជាការបង្ហាញនូវចំណងមិត្តភាពរវាងប្រទេសទាំងបីឲ្យកាន់តែប្រសើរបន្ថែមទៀតក្នុងកិច្ចការពារចំណុចព្រំដែនប្រទេសទាំងបី។

ក្នុងកិច្ចជំនួបប្រាស្រ័យមិត្តភាព ក្នុងក្របខណ្ឌរដ្ឋមន្រ្តីការពារជាតិលើកទី១ចំនួនបីប្រទេស កម្ពុជា ឡាវ វៀតណាមដែលហៅកាត់ថា CLVនេះ គឺក៏រួមគ្នាធ្វើពិធីគោរពបង្គោលព្រំដែនអធិបតេយ្យលាបពណ៌បង្គោល ការធ្វើជាសក្ខីភាពក្នុងការល្បាតរួមរវាងឆ្មាំការពារព្រំដែន ប្រទេសទាំងបី និងធ្វើពិធីដាំដើមឈើជានិមិត្តរូបផងដែរ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។

ក្រោយធ្វើកិច្ចជំនួបប្រាស្រ័យគ្នានៅតំបន់មរកតកន្ទុយនាគ រដ្ឋមន្រ្តីការពារជាតិទាំងបីប្រទេស ក៏បាន អញ្ជើញពិនិត្យមើលលំហាត់សមយុទ្ធផ្នែកសុខាភិបាល របស់កងទ័ពទាំងបីលើប្រធានបទសង្រ្គោះគ្រោះមហន្តរាយ និងផ្នែកសុខាភិបាលនៅក្បែរតំបន់មរតកតកន្ទុយនាគ ចូលរួមពិធីកាត់ខ្សែបូរសម្ពោធអគារវប្បធម៌ នៅភូមិកាតា និងចុះសួរសុខទុក្ខ និងចែកអំណោយដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សា បេវ៉ាន់ដាន ជាច្រើននាក់ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក