ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ត្រីរាជ ១ក្បាលទម្ងន់ ១១៥គីឡូក្រាមត្រូវបានលែងចូលក្នុងទន្លេសាបវិញ

កណ្តាល៖ ត្រីរាជដ៏ធំមួយក្បាល ទម្ងន់ ១១៥គីឡូក្រាម ត្រូវបានពលរដ្ឋក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល នេសាទបានកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ហើយក៏បានលែងទៅវិញនៅក្នុងទន្លេសាប។

ត្រីរាជដ៏ធំមួយក្បាលនេះ មានប្រវែង ២,២ម៉ែត្រ ទម្ងន់ ១១៥គីឡូក្រាម ជាប្រភេទត្រីដែលជិតផុតពូជ។ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសរសើរ ចំពោះលោក ម៉ុត សាវឿន ដែលបានលែងត្រីរាជ ១ក្បាល ហើយចាត់ទុកគំរូដ៏ល្អមួយនេះ គឺជាការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទត្រីដែលជិតផុតពូជ។

លោក ម៉ុត សាវឿន បានប្រាប់ថា ហេតុតែខ្លួនលែងត្រីរាជនោះទៅក្នុងទឹកវិញ ដោយសារតែយល់ឃើញថា ត្រីរាជជាប្រភេទត្រីដែលជិតផុតពូជ ហើយគ្រួសារខ្លួនមានអបិយជំនឿថា ត្រីរាជ ជាត្រីដ៏ស័ក្ដិសិទ្ធិ បើចាប់បានហើយលែងទៅវិញនឹងធ្វើឱ្យកូនចៅសុខសប្បាយ រកស៊ីមានបាន។

រដ្ឋបាលជលផល បានអំពាវដល់អ្នកនេសាទ ចូលរួមថែរក្សានិងការពារប្រភេទត្រីដែលជិតផុតពូជ ដោយលែងចូលក្នុងដែនទឹកធម្មជាតិវិញ នៅពេលនេសាទបាន ដើម្បីថែរក្សាវត្តមានរបស់ប្រភេទត្រីទាំងនេះឱ្យសំបូរ សម្រាប់កូនចៅជំនាន់ក្រោយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក