ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានាធិបតីហ្វីលីពីន ស្នើគម្រោងថវិកាជាតិប្រចាំឆ្នាំខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត

ហ្វីលីពីន៖ អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន បានប្រាប់ទៅកាន់បណ្តាញសារព៍ត៌មានក្នុងស្រុកឱ្យបានដឹងថា ប្រធានាធិបតីហ្វីលីពីនបានដាក់សំណើរចំណាយថវិការជាតិប្រចាំឆ្នាំខ្ពស់បំផុតសម្រាប់ឆ្នាំ២០២២ខាងមុខនេះ។

លោក Rodrigo Duterte បានដាក់សំណើរនូវកញ្ចប់ថវិការចំនួន ៥,០២៤ពាន់លានប៉េសូ ដែលស្មើនឹងប្រមាណ ៩៩.១៣ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលត្រូវបានមន្រ្តីជាន់ខ្ពស់ និងជាអ្នកនាំពាក្យរបស់ប្រធានាធិបតីហ្វីលីពីនបានឱ្យដឹងថា នេះគឺជាសំណើរកញ្ចប់ថវិការជាតិ ដើម្បីយកមកកែប្រែ និងស្តារឡើងវិញនូវភាពដុនដាបផ្នែកសេដ្ឋកិច្ច ដែលប្រទេសនៃតំបន់អាស៊ីអាគ្នេយ៍មួយនេះបានជួបប្រទះ ក្រោយការវាយប្រហារដោយការរាតត្បាតនៃវីរុសកូវីដ-១៩។

បើតាមប្រភពដដែលនេះបានឱ្យដឹងថា គម្រោងសំណើរថវិការជាតិចំនួនជិត ១រយពាន់លានដុល្លារនេះ នឹងត្រូវដាក់ស្នើទៅកាន់រដ្ឋសភាដើម្បីប្រជុំអនុម័តនាថ្ងៃចន្ទ ដើមសប្តាហ៍ក្រោយនេះ។ គួរបញ្ជាក់ផងដែរថា កញ្ចប់សំណើរខាងលើនេះមានការកើនឡើងជាង ១១,៥ភាគរយ ខ្ពស់ជាងឆ្នាំ២០២១ ដែលហ្វីលីពីនអនុម័តកញ្ចប់ថវិការប្រមាណជាង ៨៨.៩ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក