ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក វង្សី វិស្សុត៖ ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក វង្សី វិស្សុត បានលើកឡើងថា ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដូចបានគូសរំលេចក្នុងសុន្ទរកថារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីលើកដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។

លោក វង្សី វិស្សុត ថ្លែងដូចនេះក្នុងឱកាសដឹកនាំកិច្ចប្រជុំពិនិត្យ និងតម្រង់ទិសលើទស្សនាទាននៃការរៀបចំក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ រួមទាំងផែនការការងារ និងពេលវេលា សម្រាប់ការរៀបចំ និងដាក់ចេញក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃប្រកប ដោយភាពគ្រប់ជ្រុងជ្រោយ ប្រទាក់ក្រឡា និងមានគុណភាព ដើម្បីធានាប្រសិទ្ធភាព និងស័ក្តសិទ្ធិភាពនៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោកបានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងសារៈសំខាន់នៃការចាប់ផ្តើមវដ្តថ្មីនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា និងការបង្កើនប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយ យុទ្ធសាស្រ្ត និងវិធានការរបស់រាជរដ្ឋាភិបាល យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ បានកំណត់យន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ យន្តការជំរុញការអនុវត្ត និងយន្តការអនុវត្ត ដែលជាផ្នែកមួយដ៏ចាំបាច់ សំដៅធានាការអនុវត្តយុទ្ធសាស្រ្តនេះឱ្យទទួលបានជោគជ័យ និងផ្លែផ្កាខ្ពស់។

ឧបនាយករដ្ឋមន្រ្តីប្រចាំការរូបនេះ បានផ្តល់ការណែនាំដល់អគ្គលេខាធិការដ្ឋាន គ.យ.ប. ឱ្យពន្លឿនការបញ្ចប់ទស្សនាទាននៃរៀបចំក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនេះឱ្យចប់សព្វគ្រប់ស្របតាមស្មារតីនៃអង្គប្រជុំ ដើម្បីដាក់ជូន គ.យ.ប. ពិនិត្យ និងតម្រង់ទិស។

ជាមួយគ្នានេះ លោក វង្សី វិស្សុត ក៏បានផ្តល់នូវគោលការណ៍ណែនាំឱ្យបន្ដសហការជាមួយក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍ ដើម្បីមូលធាតុចូលលើទស្សនាទាននៃការរៀបចំ ជាពិសេសការកំណត់សូចនាករសមិទ្ធកម្មគន្លឹះ សម្រាប់ដាក់បញ្ចូលក្នុងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ។

គួរឱ្យដឹងដែរថា ក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ វាយតម្លៃ គឺជាឧបករណ៍ដ៏សំខាន់ សម្រាប់ដើរតួជាប្រព័ន្ធប្រតិតុល្យការរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីធានាថា ក្រសួង ស្ថាប័ន ក្រុមប្រឹក្សា អាជ្ញាធរ និងគណៈកម្មាធិការ ទាំងថ្នាក់ជាតិនិងថ្នាក់ជាតិ ដែលជាអង្គភាពអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ បំពេញតួនាទី និងភារកិច្ចក្រោមដែនសមត្ថកិច្ចរបស់ខ្លួនជូនប្រជាពលរដ្ឋ វិនិយោគិន និងសាធារណជន ប្រកបដោយគណនេយ្យភាពខ្ពស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក