ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

លោក ឯម ច័ន្ទមករា ផ្ញើសារគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសនៃថ្ងៃចម្រើនជន្មាយុគម្រប់៦៩ ឈានចូល ៧០ឆ្នាំ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា ផ្ញើសារគោរពជូនពរនៃថ្ងៃចម្រើនជន្មាយុ គម្រប់៦៩ ឈានចូល ៧០ឆ្នាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

លោក ឯម ច័ន្ទមករា ថ្លែងអបអរខួបកំណើតសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ជាមួយនឹងការគោរពនិងដឹងគុណចំពោះវីរភាពសេ្នហាជាតិមាតុភូមិរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានលះបង់ចំពោះជាតិមាតុភូមិ។ លោកបានចាត់ទុកការលះបង់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតគឺជាគំរូសកម្មភាពសេ្នហាជាតិមាតុភូមិប្រកបដោយវីរភាពដ៏ខ្ពង់ខ្ពស់មួយ។

លោក ឯម ច័ន្ទមករា បានលើកឡើងថា៖ «សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានលះបង់ជាច្រើនក្នុងកិច្ចការងារមនុស្សធម៌ ដើម្បីជួយប្រជាជាតិកម្ពុជាឱ្យរួចផុតពីទុក្ខលំបាក សេចក្ដីស្រេកឃ្លាន រងគ្រោះធម្មជាតិ គ្រោះមហន្តរាយផ្សេងៗ និងបានជួយឧបត្ថមដល់ទុរគតជនចាស់ជរាគ្មានទីពឹង កុមារកំព្រារងគ្រោះ ស្ដ្រីមានវិបត្តិ ជាពិសេសជនមានពិការភាព ដោយគ្មានការរើសអើង ព្រមទាំងបានជួយឧបត្ថមនូវថវិកាយ៉ាងច្រើនជូនរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា»

ទន្ទឹមនោះ លោក ឯម ច័ន្ទមករា គោរពជូនពរ សម្តេចកត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួន ដើម្បីបន្តដឹកនាំស្ថាប័នកាកបាទក្រហមកម្ពុជា និងថែរក្សាសុខសន្តិភាព ជាម្លប់ដល់កូនចៅ ព្រមទាំងសមប្រកបតែនឹងព្រះពុទ្ធពរទាំងបួនប្រការគឺ: អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កើតនៅ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៥៤ ជាកូនកសិករក្នុងឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម (បច្ចុប្បន្នជាផ្នែកនៃខេត្តត្បូងឃ្មុំ)។ សម្ដេចបានរៀបអាពាហ៍ពិពាហ៍ជាមួយសម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

សម្ដេចបានក្លាយជាប្រធានកាកបាទក្រហមកម្ពុជានៅ ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៨ ដែលបានបន្តបេសកម្មមនុស្សធម៌ជួយដល់ពលរដ្ឋកម្ពុជារហូតមកដល់បច្ចុប្បន្ន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក