ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេច ម៉ែន សំអន៖ ព្រឹត្តិការណ៍ «រាត្រីចងចាំលើកទី៤» បណ្តុះទឹកចិត្តប្រជាជនខ្មែរឱ្យកាន់តែស្រឡាញ់ វប្បធម៌ និងអរិយធម៌ខ្មែរ

សៀមរាប៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រឹត្តិការណ៍នេះ គឺរៀបចំឡើងក្នុងគោលបំណង ដើម្បីចូលរួមអបអរសាទរខួប ៣១ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបី នៃពិភពលោករបស់អង្គការយូណេស្កូ និងជាការបណ្តុះទឹកចិត្តប្រជាជនខ្មែរឱ្យកាន់តែស្រឡាញ់ វប្បធម៌ អរិយធម៌ដ៏ឧត្តុង្គឧត្ដមរបស់ខ្លួន។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លើកឡើងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុង ព្រឹត្តិការណ៍ រាត្រីចងចាំលើកទី៤ ឆ្នាំ២០២៣ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅព្រះលានជល់ដំរី នៃក្រុងអង្គរធំ សៀមរាប។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ គឺរៀបចំឡើងក្នុងគោលបំណង គោលបំណងសំខាន់ផ្សេងទៀត ក្រៅពីអបអរសាទរខួប ៣១ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបី នៃពិភពលោករបស់អង្គការយូណេស្កូ គឺដើម្បីផ្សព្វផ្សាយ និងបណ្តុះទឹកចិត្តប្រជាជនខ្មែរយើង ឱ្យកាន់តែស្រឡាញ់ វប្បធម៌ អរិយធម៌ដ៏ឧត្តុង្គឧត្ដម រួមទាំងសិល្បៈអត្តសញ្ញាណជាតិផងដែរ។

សម្តេច ម៉ែន សំអន បានឱ្យដឹងទៀតថា ពិធីនេះក៏បង្ហាញពីមោទកភាពជាតិ មហាអំណាចនៃវប្បធម៌ និងប្រវត្តិសាស្ត្រយូរលង់ ក៏ដូចជា ដើម្បីផ្សព្វផ្សាយបន្ថែមនូវសក្តានុពលវប្បធម៌ និងទេសចរណ៍របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ ក្នុងការលើកស្ទួយពាក្យស្លោក កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ និងធ្វើឱ្យកាន់តែប្រាកដឡើងនូវពាក្យស្លោក កោះសន្តិភាព ដែលមានចែងក្នុងបុព្វកថា នៃរដ្ឋធម្មនុញ្ញកម្ពុជា ក្រោមពាក្យស្លោក អរគុណសន្តិភាព និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ។

ទន្ទឹមនោះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងបន្ថែមថា គោលដៅសំខាន់មួយទៀត គឺដើម្បីរំលឹក និងដាស់តឿនប្រជាពលរដ្ឋកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងអនាគតឲ្យចងចាំ និងប្តេជ្ញាចិត្តត្រូវថែរក្សាការពារវប្បធម៌ និងអរិយធម៌ជាតិ ជាពិសេស ប្រាង្គប្រាសាទ និងបុរាណដ្ឋានទាំងអស់ ដើម្បីជាការតបស្នងសងគុណដល់បុព្វការីជនគ្រប់ជំនាន់ ទាំងជាតិ និងអន្តរជាតិ ដែលបានខិតខំកសាង លះបង់កាយចិត្ត ស្មារតី ក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានប្រវត្តិសាស្ត្រផ្សេងៗ ដែលជាមរតកវប្បធម៌ជាតិដ៏មានតម្លៃមហាសាល។

គួរឱ្យដឹងដែរថា ព្រឹត្តិការណ៍ «រាត្រីចងចាំលើកទី៤ ឆ្នាំ២០២៣» មានការបង្ហាញជូននូវទស្សនីយភាពសិល្បៈចម្រុះដ៏សម្បូរបែបរួមមាន របាំបុរាណ ល្ខោនយីកេ ល្ខោនទំនើបចម្រុះ ការបង្ហាញម៉ូតសម្លៀកបំពាក់ខ្មែរដ៏ប្រណិត ការប្រគំតន្ត្រីសម័យច្នៃបែបទំនើប ដោយមានការចូលរួមពីសិល្បករ សិល្បការិនីនៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: ព្រមទាំងតារាចម្រៀង តារាសម្ដែង និងតារាបង្ហាញម៉ូតល្បីៗនៃព្រះរាជាណាចក្រកម្ពុជាលើទឹកដីអង្គរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក