ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អ៊ីតាលីចង់បើកស្ថានទូតនៅកម្ពុជាខណៈបង្ហាញទំនុកចិត្តក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីកម្ពុជាថ្មី

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអ៊ីតាលីប្រចាំនៅកម្ពុជាលោក Paolo Dionisi ជឿជាក់ថានៅក្រោមការណែនាំរបស់នាយករដ្ឋមន្រ្តីកម្ពុជា ទំនាក់ទំនងរវាងកម្ពុជា និងប្រទេសអ៊ីតាលីនឹងកើនឡើងជាបន្តបន្ទាប់ ខណៈលោកមានជំនឿថា ស្ថានទូតនៃប្រទេសទាំងពីរនឹងត្រូវបានបង្កើតឡើងឆាប់ៗនេះដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ។

ក្នុងកិច្ចសម្ភាស៍ជាមួយ EAC News លោក Paolo Dionisi បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសអ៊ីតាលី និងប្រទេសកម្ពុជា នឹងរីកដុះដាលនៅក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងអះអាងថា ប្រទេសអ៊ីតាលីចង់ក្លាយជាផ្នែកមួយនៃការរីកចម្រើនរបស់កម្ពុជា។


លោកថ្លែងថា៖ «ខ្ញុំជឿជាក់ថានៅក្រោមការណែនាំដ៏ឈ្លាសវៃរបស់នាយករដ្ឋមន្រ្តីថ្មី និងរដ្ឋាភិបាលនេះ ប្រទេសកម្ពុជានឹងរីកចម្រើន។ ក្នុងនាមជាជនជាតិអឺរ៉ុប ក្នុងនាមជាជនជាតិអ៊ីតាលី ដើម្បីក្លាយជាផ្នែកមួយនៃការរីកចម្រើននេះជាមួយគ្នា»

ឯកអគ្គរដ្ឋទូត Dionisi បានឱ្យដឹងទៀតថា លោកមានសេចក្តីរីករាយចំពោះស្ថានភាពកិច្ចសហប្រតិបត្តិការបច្ចុប្បន្នក៏ដូចជាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោកមានទំនុកចិត្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ទំនាក់ទំនងនេះនឹងបន្តកើនឡើង ហើយលោកបានកត់សម្គាល់ថារដ្ឋាភិបាលកម្ពុជាថ្មីផ្តោតសំខាន់ទៅលើការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសជាច្រើនជា ពិសេសប្រទេសអ៊ីតាលី។


លោកថ្លែងថា៖ «ដំបូងបង្អស់ខ្ញុំពិតជាសប្បាយចិត្តណាស់ព្រោះក្នុងរយៈពេលតែមួយឆ្នាំនេះតួលេខពាណិជ្ជកម្មបានកើនឡើងទ្វេដង។ ខ្ញុំមានទំនុកចិត្តខ្លាំងណាស់ថា នៅឆ្នាំខាងមុខរឿងនេះនឹងកាន់តែរីកចម្រើនថែមទៀត។ រដ្ឋាភិបាលកម្ពុជាថ្មីផ្តោតសំខាន់លើការពង្រឹងនិងលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មនៅក្នុងប្រទេសជាច្រើនគឺនៅប្រទេសអ៊ីតាលី។ ខ្ញុំចាំបានថា សន្និសីទដ៏អស្ចារ្យដែលនាយករដ្ឋមន្ត្រីបានរៀបចំកាលពីខែវិច្ឆិកាឆ្នាំមុន ដែលប្រមូលផ្តុំ [ជាច្រើន] សភាពាណិជ្ជកម្ម និងស្ថានទូត។ យើងបានទៅទីនោះ ហើយខ្ញុំគិតថានេះជាផ្លូវត្រូវដើម្បីដើរតាម។ ដូច្នេះខ្ញុំប្រាកដថាក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ទំនាក់ទំនង ជាពិសេសទំនាក់ទំនងពាណិជ្ជកម្មនឹងរីកចម្រើនយ៉ាងឆាប់រហ័ស»


ឯកអគ្គរដ្ឋទូតរូបនេះ ក៏បានពិភាក្សាពីលទ្ធភាពរបស់ប្រទេសកម្ពុជា និងប្រទេសអ៊ីតាលី ក្នុងការបង្កើតស្ថានទូតស្ថានទូតនៅប្រទេសទាំងពីរផងដែរ។

លោកថ្លែងថា៖ «ខ្ញុំគិតថាកម្រិតទំនាក់ទំនងទ្វេភាគីកំពុងទទួលបានសារៈសំខាន់កាន់តែខ្លាំងឡើងនៅក្នុងគោលនយោបាយការបរទេសរបស់យើងកាន់តែខ្លាំងឡើងចំពោះគោលនយោបាយការបរទេស។ ដូច្នេះខ្ញុំដឹងថាជាច្រើនឆ្នាំ [នៅទីនោះ] នឹងមានលទ្ធភាពបើកស្ថានទូតនៃប្រទេសទាំងពីរ»

ឯកអគ្គរដ្ឋទូត Paolo Dionisi បានបញ្ជាក់ដែរថា នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរនឹងជួបប្រជុំនាពេលខាងមុខនេះដោយទទួលបាននូវចំណងកាន់តែខ្លាំងនៅក្នុងការទូតអាស៊ី-អឺរ៉ុប៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក