BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៥៥៦ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១៦៧ករណី ខណៈអ្នកជំងឺ ៧១៦នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១៤នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអង្គារ ទី១៧ ខែសីហា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៨៦,៥៩៧នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ១,៧១៨នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៨១,៩១៨នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១៣,២៨៥ករណី៕