ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីអប់រំ ថាពិព័រណ៍សៀវភៅ នឹងក្លាយជាជង្រុកវប្បធម៌សម្រាប់លើកកម្ពស់ការតែងនិពន្ធ និងការអាន

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកឡើងនៅក្នុងពិធីសម្ពាធពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី១០ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ថាពិព័រណ៍សៀវភៅឆ្នាំនេះនឹងក្លាយជាជង្រុកវប្បធម៌មួយ សម្រាប់លើកកម្ពស់ការតែងនិពន្ធ និងការអាន ក្នុងយុគសម័យថ្មីសតវត្សទី២១។

ឧបនាយករដ្ឋមន្ត្រី បានរំលឹកដល់ប្រវត្តិសាស្ត្រខ្មែរតាំងពីបុរាណមក ដែលតែងតែគាំទ្រដល់ការសិក្សាស្រាវជ្រាវ តែងនិពន្ធដូចដែលមានបន្សល់ទុកលើសិលាចារឹកជាង ២ ០០០ផ្ទាំង និងការបន្តលើកកម្ពស់ការនិពន្ធចងក្រងនូវឯកសារអក្សរសិល្ប៍ជាច្រើនយ៉ាងសម្បូរបែបរហូតមកដល់ទសវត្សទី៦០។

រដ្ឋមន្ត្រីសង្ឃឹមថា ពិព័រណ៍សៀវភៅកម្ពុជាលើកនេះ នឹងជួយលើកកម្ពស់ការតែងនិពន្ធ និងការអានដែលចេះវិភាគទស្សនអ្នកនិពន្ធ ស៊ីជម្រៅ ដើម្បីទទួលយកបំណិនវិជ្ជា និងជាការអានដើម្បីបង្កើតអ្វីដែលថ្មី។

ពិធីសម្ពោធពិព័រណ៍សៀវភៅថ្នាក់ជាតិ លើកទី១០ ឆ្នាំ២០២៣នេះ រៀបចំឡើងក្រោមប្រធានបទ «សរសេរចំណាន អាចចំណាប់ ចាប់យកចំណេះ» ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅសួនច្បារខាងមុខសាលាបុរីកោះពេជ្យ ដែលមានស្តង់ពិព័រណ៍សៀវភៅប្រមាណ ៣០០ស្តង់ដាក់បង្ហាញសៀវភៅជាច្រើនម៉ឺនក្បាល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក