សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

រដ្ឋមន្រ្តីអធិការកិច្ច៖ កម្ពុជា និងថៃ សព្វថ្ងៃនេះ បានឈានឡើងដល់កម្រិត ភាពជាដៃគូសន្តិភាព និងវិបុលភាព

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច លោក ហួត ហាក់ បានទំនាក់ទំនងរវាងកម្ពុជា និងថៃ សព្វថ្ងៃនេះ បានឈានឡើងដល់កម្រិត “ភាពជាដៃគូសន្តិភាព និងវិបុលភាព” ដោយកម្ពុជា និងថៃ គាំទ្រដល់ការបង្កើតទីក្រុង-ខេត្តសម័្ពន្ធមេត្រី។

លោក ហួត ហាក់ លើកឡើងដូចនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក ឆឺតកៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងអធិការកិច្ច។

ក្នុងឱកាសនោះ លោក ហួត ហាក់ បានសម្តែងនូវក្ដីសោមនស្សរីករាយ ក្នុងការទទួលស្វាគមន៍ លោក ឆឺតកៀត អាត់ថាកន (Cherdkiat ATTHAKOR) និងសហការី មកកាន់ទីស្ដីការក្រសួង ដើម្បីជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការបង្កើតកិច្ចសហប្រតិបត្តិការ ជាពិសេសទំនាក់ទំនងសហប្រតិបត្តិការជាមួយការិយាល័យ The Office of the Ombudsman។

រដ្ឋមន្រ្តីអធិការកិច្ច បានបញ្ចាក់ថា ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៥០ កម្ពុជា និងថៃ បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ (រយៈពេល ៧៣ឆ្នាំ គិតមកដល់ឆ្នាំ២០២៣) ទន្ទឹមនឹងនោះទំនាក់ទំនងរវាងកម្ពុជា និងថៃ សព្វថ្ងៃនេះ បានឈានឡើងដល់កម្រិត “ភាពជាដៃគូសន្តិភាព និងវិបុលភាព” ដោយកម្ពុជា និងថៃ គាំទ្រដល់ការបង្កើតទីក្រុង-ខេត្តសម័្ពន្ធមេត្រី (ភាគីកម្ពុជា ៧រាជធានី-ខេត្ត ហើយភាគីថៃ ១១រាជធានី-ខេត្ត)។

លោកបានបន្តថា ទំនាក់ទំនងការទូត និងទស្សនកិច្ចផ្លូវការ២ឆ្នាំចុងក្រោយគឺ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ អមដំណើរដោយលោក ប៉ាន់ព្រី ផាហ៊ិតថានុកន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជានៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ និងបានអញ្ជើញជួបសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាព។

ក្នុងនោះសម្តេចធិបតី និងលោក សេដ្ឋា ថាវីស៊ីន បានអបអរសាទរគ្នា តាមទូរស័ព្ទក្នុងឱកាសដែលត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះផងដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការពីថ្ងៃទី១៩-២១ ខែកញ្ញា ឆ្នាំ២០២២ នៅប្រទេសថៃ។

គួរឱ្យដឹងដែថា ជំនួបទ្វេភាគីរវាង រដ្ឋមន្ត្រីអធិការកិច្ច និងឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ទទួលបានលទ្ធផល រួមមាន ស្ថានទូតថៃ ឯកភាពធ្វើជាស្ពានភ្ជាប់ទំនាក់ទំនងរវាងក្រសួងអធិការកិច្ច និងស្ថាប័ន Office of the Ombudsman របស់ប្រទេសថៃដើម្បីចាប់ផ្ដើមកិច្ចសហប្រតិបត្តិការទ្វេភាគី និងសិក្សាលទ្ធភាពអំពីកិច្ចសហប្រតិបត្តិការ ពហុភាគីនៅក្នុងក្របខ័ណ្ឌ Southeast Asian Ombudsman Forum (SEAOF) ដោយចាត់តាំងក្រុមការងារពិភាក្សា លម្អិតលើផ្នែកបច្ចេកទេសក្នុងពេលវេលាឆាប់ៗខាងមុខនេះ។

តាមរយៈឯកអគ្គរាជទូត តំណាងស្ថាប័ន Office of the Ombudsman បានសម្តែងនូវក្តីរីករាយ ក្នុងការស្វែងរកនូវចំណុចសហប្រតិបត្តិការជាមួយក្រសួងអធិការកិច្ច ដោយសិក្សាពិនិត្យលទ្ធភាពក្នុងការចុះអនុស្សរណៈ នៃការយោគយល់នៅក្នុងវិស័យអធិការកិច្ច រួមមានទស្សនកិច្ចផ្លូវការផ្លាស់ប្តូរបទពិសោធ ការរៀបចំវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពមន្ត្រី និងជំនួយបច្ចេកទេសលើការរៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែល ក្រសួងអធិការកិច្ចកំពុងរៀបចំ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក