ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីសុខាភិបាលស្វាគមន៍កិច្ចសហប្រតិបត្តិការពាក់ព័ន្ធ និងគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Pfizer ក្នុងវិស័យសុខាភិបាល

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Pfizer ដែលដឹកនាំដោយលោកបណ្ឌិត Nirutti Pradubyati នាយកក្រុមហ៊ុន Pfizer ផ្នែកកិច្ចការវេជ្ជសាស្ត្រប្រចាំប្រទេសថៃ និងតំបន់ឥណ្ឌូចិន។

កិច្ចប្រជុំពិភាក្សាការងារ និងសម្តែងការគួរសមនេះ ប្រព្រឹត្តិទៅនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសុខាភិបាល។

លោក ឈាង រ៉ា បានសំដែងនូវការកោតសរសើរចំពោះគុណភាពរបស់វ៉ាក់សាំងកូវីដ-១៩ និងឱសថរបស់ក្រុមហ៊ុន Pfizer និងស្វាគមន៍កិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Pfizer ក្នុងវិស័យសុខាភិបាល ក៏ដូចជាការផ្តល់ជំនួយ ឬការផ្គត់ផ្គង់ឱសថ និងវ៉ាក់សាំងដល់កម្ពុជាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និរន្តរភាព និងសមធម៌។

ទន្ទឹមនោះដែរ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងពី អាទិភាពសំខាន់ៗវិស័យសុខាភិបាល ទាំងបី រួមមាន ការព្រងឹងគុណភាណសេវានៅមណ្ឌលសុខភាពទាំងអស់ តាមរយៈការពង្រឹងហេដ្ឋាសម្ព័ន្ធសុខាភិបាល ការផ្គត់ផ្គង់ឱសថ និងបំពាក់សម្ភារៈបរិក្ខារចាំបាច់ ធ្វើឱ្យលទ្ធភាពក្នុងការផ្តល់សេវាពេញ ២៤ម៉ោង។ ការព្រងឹងគុណភាណសេវានៅមន្ទីរពេទ្យបង្អែកស្រុក និងមន្ទីរពេទ្យខេត្ត តាមរយៈការពង្រឹង សេវាសង្រ្គោះបន្ទាន់ ICU, Emergency, Surgery និងមន្ទីរពិសោធន៍ជាដើម និងព្រមទាំង ការពង្រឹងធនធានមនុស្ស តាមរយៈការពង្រឹងភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់។

ជាមួយគ្នានេះ លោក ឈាង រ៉ា បានលើកទឹកចិត្តក្រុមហ៊ុន Pfizer ត្រូវតែពិភាក្សាកិច្ចសហការនេះជាមួយក្រុមការងារបច្ចេកទេស ជាពិសេសត្រូវតែគិតគូ និងចាប់ផ្តើមគម្រោងសាកល្បង (Pilot Project) ជាមួយមន្ទីរណាមួយជាមុនសិន មុននឹងបន្តគម្រោងនៅទូទាំងប្រទេស។

លោក Nirutti Pradubyati នាយកផ្នែកកិច្ចការវេជ្ជសាស្ត្រប្រចាំប្រទេសថៃ និងតំបន់ឥណ្ឌូចិន បានថ្លែងអំណរគុណ រដ្ឋមន្ត្រីសុខាភិបាលកម្ពុជា ដែលបានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុន Pfizer បានជួបសំដែងការគួរសម និងពិភាក្សាការងារ។

លោក Nirutti Pradubyati ក៏បានលើកឡើងពីអំពីគម្រោង Accord for a Healthier World ដែលជាគម្រោងផ្តោតលើការកាត់បន្ថយគម្លាតសមធម៌សុខភាព តាមរយៈការលក់ជូននូវឱសថ និងវ៉ាក់សាំងរបស់ ក្រុមហ៊ុន Pfizer នូវតំលៃទាប និងមិនគិតពីប្រាក់ចំណេញផងដែរ។

រដ្ឋមន្ត្រីសុខាភិបាល បានស្វាគមន៍ក្រុមហ៊ុន Pfizer ដែលកន្លងមក បានរួមចំណែកគាំទ្រ ដល់ប្រព័ន្ធថែទាំសុខភាពនៅកម្ពុជានៅប្រទេសកម្ពុជា ដូចជាការមកដល់នៃវ៉ាក់សាំងកូវីដ-១៩ (វ៉ាក់សាំង Pfizer) តាមរយៈ COVAX Facility ក្នុងដំណាក់កាលនៃការរីករាលដាលជាសាកលនៃជំងឺឆ្លងកូវីដ-១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក