ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ផែនទីបង្ហាញផ្លូវរបស់ក្រសួងការងារស្តីពីការអភិវឌ្ឃជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥ គឺជាយុទ្ធសាស្ត្រដើម្បីឲ្យកម្ពុជាដើរទន្ទឹមនឹងប្រទេសជិតខាង

ភ្នំពេញ៖ ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងអ្នកវិភាគគោលនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា «ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឃជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥» របស់រាជរដ្ឋាភិបាលកម្ពុជាគឺជាផែនការយុទ្ធសាស្រ្តដើម្បីទន្ទឹមនិងបណ្តាប្រទេសរីកចំរើននៅក្នុងតំបន់ និងពិភពលោក លើការអភិវឌ្ឍសមត្ថភាពជំនាញរបស់ពលរដ្ឋ ពីព្រោះវាជាកត្តាលើកកម្ពស់ការសិក្សាពេញមួយជីវិតរបស់ពលរដ្ឋ ជំរុញឱ្យពលរដ្ឋម្នាក់មានជំនាញមួយច្បាស់លាស់។

បើតាម «ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឃជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥» ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយក្នុងគេហទំព័រផ្លូវការរបស់ខ្លួនបានគូសបញ្ជាក់ផែនទីអភិវឌ្ឍជំនាញនៅកម្ពុជាដែលមានចក្ខុវិស័យដើម្បីផលិត ឬប្រែក្លាយកម្លាំងពលកម្ម ឬធនធានមនុស្សកម្ពុជា ជាធនធានជន្ទល់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិដែលប្រកបដោយសមត្ថភាព និងផលិតភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត និងផ្តល់ឱកាសទទួលបានការសិក្សាពេញមួយជីវិត និងធានាថាប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត មានការងារធ្វើលក្អសមរម្យ មានសេចក្តីថ្លែថ្នូ និងមានកម្រិតជីវភាពកាន់តែប្រសើរឡើង។

លោកបណ្ឌិត គិន ភា អ្នកវិភាគនៃរាជបណ្ឌិត្យសភាកម្ពុជាបានមើលឃើញថាផែនទីបង្ហាញផ្លួវស្តីពីការអភិវឌ្ឃជំនាញនៅកម្ពុជានេះជាការគូសវាសបង្ហាញផ្លូវរបស់រាជរដ្ឋាភិបាលកម្ពុជាមួយដ៏ត្រឹមត្រូវក្នុងការដើរទៅរកជាប្រទេសមួយដែលពលរដ្ឋមានជំនាញវិជ្ជាជីវៈប្រចាំជីវិតច្បាស់លាស់សំរាប់ពួកគេ។ ផែនទីបង្ហាញនេះជាយុទ្ធសាស្រ្តមួយដែលដើរអមទន្ទឹមគ្នាទៅនិងបណ្តាប្រទេសរីកចំរើនមួយចំនួននៅក្នុងតំបន់ផងដែរ។

លោកបណ្ឌិតគូសបញ្ជា្កក់ថា កត្តា ៤យ៉ាងដែលធ្វើឱ្យផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឃជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥ មានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អជាវិជ្ជាមាននោះទី១ ឆន្ទៈនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ទី២ ប្រើក្លាយផែនទីនេះជាក្របខណ្ឌនយោបាយ ទី៣ ឆ្លើយតបទៅស្ថានភាពរបស់ប្រទេសកម្ពុជា និងស្របទៅតាមក្របខណ្ឌតំបន់ និងពិភពលោក ទី៤ ពលរដ្ឋមានការយល់ដឹងខ្ពស់អំពីជំនាញវិជ្ជាជីវៈ និងទី៥ ត្រូវមានការចូលរួមយ៉ាងសកម្មពីដៃគូរអភិវឌ្ឍ និងវិស័យឯន។

បណ្ឌិតរូបនេះសង្កត់ធ្ងន់ថា ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឃជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥ ជាយុទ្ធសាស្រ្តគន្លឹះមួយដ៏មានសារសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា ដើម្បីប្រែក្លាយប្រទេសពីកម្លាំងអតិពលកម្ម ទៅជាប្រទេសមួយដែលពោពេញទៅដោយពលរដ្ឋមានជំនាញច្បាស់លាស់ឆ្លើយតបទៅនិងទីផ្សារការងារ ជាពិសេសនោះវាក៏ជាមួយផ្នែកចូលរួមយ៉ាងសកម្មលើផែនការយុទ្ធសាស្រ្តប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសមានចំណូលកម្រឹតមធ្យមកម្រឹតខ្ពស់ឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០ ផងដែរ ។

ទន្ទឹមនឹងនេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានហៅផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឃជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាពេលនេះ ជាយុទ្ធសាស្រ្តមួយដ៏សំខាន់ដើម្បីប្រែក្លាយកម្លាំងពលកម្មក្នុងប្រទេសពីអតិពលកម្មទៅជាកម្លាំងមានជំនាញជាក់លាក់តាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេសដែលគូសវាសយ៉ាងម៉ត់ចត់នេះ។

សម្រាប់លោកបណ្ឌិត ផែនទីនៃការអភិវឌ្ឍធនធានមនុស្សនេះ នឹងធ្វើឱ្យពលរដ្ឋមានជំនាញ មានចំណូលខ្ពស់ត្បិតថាទីផ្សារការងារនឹងទាក់ទាញនូវការវិនិយោគបែបបច្ចេកវិទ្យាដែលមានតម្លៃបន្ថែមខ្ពស់ជាងមុនដែលជាកត្តាធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រឡើង។ ដើម្បីឱ្យគោលនយោបាយនេះ ជោគជ័យទៅបានរដ្ឋាភិបាលតែម្នាក់ឯងមិនអាចអនុវត្តជោគជ័យបានឡើយដោយទាមទារឱ្យមានការចូលរួមពីវិស័យឯកជន និងពលរដ្ឋ។

គួរឱ្យដឹងដែរថា តាមរយៈគោលនយោបាយផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានដាក់ចេញនូវសរសរស្តម្ភយុទ្ធសាស្ត្រចំនួន៥ដើម្បីសម្រេចមហិ្ចតានេះ។ ទី១ ការពង្រឹងគុណភាពការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ទី២ ការលើកកម្ពស់កិត្តិនាម និងការផ្សព្វផ្សាយ ទី៣ ការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈដែលឆ្លើយតបទៅនឹងតម្រូវការឧស្សាហកម្ម ទី៤ អភិបាលកិច្ច និងភាពជាអ្នកដឹកនាំ និងទី៥ចុងក្រោយ ការផ្តល់ហិរញ្ញប្បទាន និងចីរភាព។ តាមរយៈសរសរស្តមទាំងនេះ ក្រសួងរំពឹងថា នឹងមានលទ្ធភាពបំពេញសក្តានុពលនៃការរីកចម្រើននាពេលបច្ចុប្បន្ន និងអនាគតដើម្បីរួមចំណែករក្សា និងជំរុញកំណើនសេដ្ឋកិច្ចជាតិក៏ដូចជាការអភិវឌ្ឃប្រកបដោយចីរភាព៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក