ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ផ្លូវជាតិលេខ៥៥ ត្រង់កំណាត់លើភ្នំ១៥០០ ត្រូវបានជួសជុលថែទាំជាប្រចាំ ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់

ពោធិ៍សាត់៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ បានបន្តការជួសជុលជុល ថែទាំជាប្រចាំលើ ផ្លូវជាតិលេខ៥៥ (ពោធិ៍សាត់-វាលវែង-ថ្មដា) ជាពិសេសត្រង់កំណាត់លើភ្នំ១៥០០ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

កំណាត់ផ្លូវជាតិលេខ៥៥ ត្រូវបានបញ្ចប់ការស្ថាបនានៅឆ្នាំ២០១៨ ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសសាងសង់ ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន (Guangzhou Wanan Construction Supervision Co.Ltd)។ បន្ទាប់មក ប្រគល់ជូនមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ ទទួលមកថែទាំប្រចាំបន្ត ចាប់ពីខែមិថុនា ឆ្នាំ២០១៩ និងកំណាត់លើភ្នំ១៥០០ (កំណាត់ដែលមានភ្លៀងធ្លាក់ច្រើន)។

គួរឱ្យដឹងដែរថា ផ្លូវជាតិមួយខ្សែនេះ មានប្រវែង ១៨២,១៦គ.ម ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នីតិកាលទី៦ នៃរដ្ឋសភា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក