ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អង្គការ APOPO និងស៊ីម៉ាក ចុះហត្ថលេខាលើគម្រោងបោសសម្អាតផ្ទៃដីដែលចំណាយទឹកប្រាក់ជិត ៤សែនដុល្លារ

ភ្នំពេញ៖ រដ្ឋាភិបាលបែលហ្ស៊ិក បានផ្តល់ថវិកាចំនួន ៣៨៧ ១៦៧ដុល្លារអាម៉េរិក តាមរយៈអង្គការ APOPO ប្រចាំកម្ពុជា សម្រាប់គាំទ្រលើគម្រោង «សមាហរណកម្មកណ្តុរហិតរកមីន និងសុនខស្រាវជ្រាវបច្ចេកទេស» សម្រាប់អនុវត្តក្នុងរយៈពេល ១ឆ្នាំ ពីខែមករា ដល់ធ្នូ ឆ្នាំ២០២៤។

ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា និងប្រធានអង្គការ APOPO ប្រចាំកម្ពុជា លោក Michael Raine បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការលើភាពជាដៃគូនេះនាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។

តាមផែនការគម្រោង អង្គការស៊ីម៉ាកនឹងបោសសម្អាតផ្ទៃដីសរុបចំនួន ៩៨លានម៉ែត្រក្រឡាក្នុងខេត្តសៀមរាប ព្រះវិហារ និងខេត្តមណ្ឌលគីរី ។

សូមរម្លឹកថា អង្គភាព CMAC និងអង្គការ APOPO បានសហប្រតិបត្តិការជាដៃគូជាមួយគ្នាជិត ១០ឆ្នាំមកហើយលើកណ្តុរហិតមីននេះ។ ក្នុងរយៈពេល ១០ឆ្នាំនៃកិច្ចសហប្រតិបត្តិការនេះ អង្គភាព CMAC បានបោសសម្អាតផ្ទៃដីបានចំនួនជាង ៣ ០០០ហិកតា និងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួនប្រមាណជាង ៥១ ០០០គ្រាប់។

បន្ថែមពីលើកិច្ចសហប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា អង្គភាព CMAC និងអង្គការ APOPO ក៏បានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាដៃគូដទៃទៀត តាមរយៈការបញ្ចូនសុនខហិតមីនរបស់អង្គភាព CMAC ទៅប្រទេសទួកគី និងបណ្តាប្រទេសនៅអាហ្វ្រិចកណ្តាលជាដើម។

ជាមួយគ្នានេះ អង្គភាពទាំងពីរក៏បានសម្របសម្រួល និងគាំទ្រក្នុងការបញ្ជូនកម្លាំងជំនាញអង្គភាព CMAC ទៅបណ្តាប្រទេសទាំងអស់នោះដើម្បីផ្តល់ការហ្វឹកហ្វឺនជំនាញសុនខស្រាវជ្រាវបច្ចេកទេស ហើយក៏មានមន្រ្តីផ្នែកយុទ្ធភណ្ឌមិនទាន់ផ្ទុះបណ្តាប្រទេសទាំងនោះមកហ្វឹកហ្វឺនជំនាញបោសសម្អាតមីននៅអង្គភាព CMAC តាមរយៈអង្គការ APOPO ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក