ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រទះឃើញសត្វឆ្កែព្រៃពីរក្បាលនៅដែនជម្រកសត្វព្រៃស្រែពក ដែលជាសត្វជិតផុតពូជក្នុងពិភពលោក

មណ្ឌលគីរី៖ ក្រុមការងារអនុវត្តច្បាប់ប្រទះឃើញសត្វឆ្កែព្រៃពីរក្បាល ដែលជាសត្វជិតផុតពូជក្នុងពិភពលោក នៅដែនជម្រកសត្វព្រៃស្រែពក ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរី អំឡុងពេលចុះល្បាត កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។

សត្វឆ្កែព្រៃ (Cuon alpinus) ត្រូវចាត់ចូលជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ក្នុងបញ្ជីក្រហមរបស់អង្គការIUCN ដែលមានប្រមាណជាង ២ ៥០០ក្បាលប៉ុណ្ណោះក្នុងពិភពលោក។ ឆ្កែព្រៃ គឺជាអម្បូរសត្វដែលសហការគ្នាជាក្រុមៗនៅពេលដែលពួកវាត្រូវប្រមាញ់ចំណី ជាពិសេសគឺពួកវាអាចប្រមាញ់សត្វដែលមានមាឌធំជាងខ្លួនវារហូតដល់ទៅ ១០ដងឯណោះ។

សត្វដ៏កម្រនេះកំពុងតែរងគ្រោះដោយសារបញ្ហាអន្ទាក់ ការបាត់បងទីជម្រក ជាពិសេសពួកវាទទួលរងគ្រោះដោយសារជំងឺឆ្លងពីសត្វឆ្កែក្នុងស្រុក។ ក្រសួងបរិស្ថានស្នើឱ្យចូលរួមការពារសត្វព្រៃដ៏កម្រ ដោយការមិនបរិភោគសាច់សត្វព្រៃ និងកុំបណ្តើរឆ្កែចូលព្រៃការពារ។

គួរឱ្យដឹងដែរថា ក្រុមការងារអនុវត្តច្បាប់ មានមន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាននិងមន្ទីរបរិស្ថានខេត្ត ភ្នាក់ងារល្បាតសហគមន៍ និងមន្រ្តីអនុវត្តច្បាប់របស់អង្គការ WWF បានខិតខំប្រឹងប្រែល្បាតដោះអន្ទាក់ បញ្ឈប់បទល្មើស នៅដែនជម្រកសត្វព្រៃស្រែពក ដើម្បីរក្សាធនធានសត្វព្រៃកម្ពុជាឱ្យគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក